សាលាវិទ្យាល័យជាសីុមត្បែងមានជ័យបានប្រារពវិធីមហាសង្រ្កាន​​​ក្នុងឱកាស់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ

0

មាន វណ្ណតារា

ព្រះវិហារ៖ វិសមកាលរយះពេល១៥ថ្ងៃត្រូវនិងថ្ងៃចូលឆ្នាំខ្មែរ ឈានជិតចូលមកដល់សាលា បានរៀបចំកម្មវិធីមហាសង្គ្រានដើម្បីឲសិស្សានុសិស្ស បានជួបជុំនិងទទួលទេវតាឆ្នាំថ្មី ក្រោម អធិបតីភាពឯឧត្តម​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងលោក

នាយកសាលានិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សកាលពីថ្ងៃទី06ខែមេសាឆ្នាំ2107 ស្ថិតនៅសាលាជាសីុមត្បែងមានជ័យក្នុងក្រុងព្រះវិហារ។
លោក​ពៅលីហៀង នាយកសាលា ត្បែងមានជ័យមានប្រសាសន៍ថា ៖ ពិធីប្រារព្ធ មហាសង្ក្រានរៀបចំឡើងដើម្បីឲសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូបានជួបជុំដើម្បីទទួលទេវតាឆ្នាំថ្មីក្នុងឱកាស់បុណ្យប្រពៃណីខ្មែរខាងមុខនេះ ហើយការរៀបចំកម្មវិធីបុណ្យប្រពៃណីខាងលើមុនពេលវេលាកំណត់ដោយសារសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូបានសម្រាក់វិសមកាលតូចហើយនៅពេលបុណ្យចូលឆ្នាំខ្មែរសិស្សនុសិស្សក៏ដូចលោកគ្រូអ្នកគ្រូបានជាប់រវល់ចូលរួមគោរពធ្វើបុណ្យជាមួយក្រុមគ្រួសារ​។
ឯឧត្តម អ៊ុន ចាន់ដា បានថ្លែងនៅក្នុង ឱកាស់នោះថា ៖ ការរៀបចំកម្មវិធីមហារសង្គ្រាននេះឡើងសម្រាប់ឲសិស្សានុសិស្សនិងលោកគ្រូចូលរួមទទួលទេវតាឆ្នាំថ្មីឆ្នាំរការនិងឈានជិតនិងចូលមកដល់នៅថ្ងៃ១៤ខែមេសាខាងមុខនេះ ហើយក្នុងឱកាស់នេះដែលឯឧត្តមបានផ្ដាំផ្ញើ​រ ដល់លោកគ្រូអ្នកគ្រូត្រូវរកវិធីសាសន៍ណាល្អៗដើម្បីយកមកបង្ហាត់បង្រៀនកូនសិស្ស មិនត្រូវយកម៉ោងបង្រៀនយកមកធ្វើជាអាជីបរកក្រៅនោះឡើយ ព្រោះគ្រូបង្រៀនជា អាណាព្យាបាលនិងជាមាតាបីតាទីពីររបស់ សិស្ស ហើយឯឧត្តមបានផ្ដាំផ្ញើដល់សិស្ស ទាំងអស់​​ ត្រូវខិតខំរៀនសូត្រគោរពវិន័យ សាលា មិនត្រូវប្រព្រឹតអំពើអប្បាយមុខ នាំឲវិនាសដល់ខ្លួននិងសង្គមស្អប់ខ្ពើមជា ពិសេសជៀសឲផុតអំពីគ្រឿងញៀននិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ក្រោយពីសំណេះសំណាលរួចឯកឧត្តម បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាមួយកូនសិស្សនិងលោកគ្រូអ្នកគ្រូយ៉ាងសប្បាយរីករាយផងដែល។
សូមបញ្ជាក់ផងដែលថាកម្មវិធីមហារ សង្ក្រានរៀបចំខាងលើជាលើកទីមួយហើយនៅក្នុងខេត្តព្រះវិហារ​​ ហើយលោកនាយកបានមានប្រសាសន៍ថាឆ្នាំក្រោយលោកនិងរៀបចំកម្មវិធីនេះឲរិតតែធំនិងសប្បាយជាងនេះទៀត ៕