សៀមរាប៖ នៅព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០១៧នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរៀបចំពិធីប្រគល់ទទួលសម្ភារៈប្រេីប្រាស់និងឯកសណ្ឋានលក្ខណៈសញ្ញាសិក្តិកងកម្លាំងនគរបាលប្រចាំឆ្នាំ២០១៦ក្រេាមអធិបតីភាពលេាកឧត្តមសេនីយ៍ត្រីសួនសុខានិងសហការី
តំណាងនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ លេាកវរសេនីយ៍ឯកប៊ុនថារ៉េតនាយការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ពិធីប្រគល់ទទួលនាឱកាសនេាះរួមមានឯកសណ្ឋានលក្ខណៈសញ្ញាសិក្តិនិងសម្ភារៈប្រេីប្រាស់របស់កងកម្លាំងនគរបាលសរុបមានចំនួន៣៤មុខនិងធុងដាក់ទឹកកុំភ្យួទ័រនិងម៉ាសីុនព្រីនផងដែរ។
លេាកឧត្តមសេនីយត្រី៍សួនសុខាបានមានប្រសាសន៍ថា៖ដេាយអនុវត្តទៅតាមគេាលការកែទម្រង់របស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គនាយកនៃអគ្គនាយកដ្ឋាន
ភស្តុភារនិងហិរញ្ញវត្ថុបានចាត់បញ្ជូនក្រុមការងារឲ្យចុះនាំយកនូវសម្ភារៈទាំងអស់នេះដែលជាគេាលរបបរបស់កងកម្លាំងនគរបាលប្រចាំឆ្នាំដេីម្បីយកមកផ្គត់ផ្គង់ជូនដល់កងកម្លាំងនៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានីខេត្តនិងតាមអធិការដ្ឋាននគរបាលក្រុងស្រុក
និងដេីម្បីជួយសំរួលដល់ការដឹកជញ្ជូនរបស់ស្នងការរាជធានីខេត្តផងដែរ ៕ខេង ឧត្តម