កិច្ចប្រជុំរៀបចំកម្លាំងការពារធានាសុវត្តិភាពនៃព្រឹត្តិការណអង្គរសង្រ្កាន្ត ឆ្នាំ២០១៧ ជូនថ្នាក់ថ្នាក់ដឹកនាំ

0

ខេង ឧត្តម

សៀមរាប៖ នាព្រឹកថ្ងៃទី ០៧ មេសា ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំស្តីពីកិច្ចការពារសន្តិសុខសុវត្តិភាពនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំរកានព្វសក័ព.ស២៥៦១គ.ស២០១៧ ដែលត្រូវបានរៀបចំធ្វើឡើងនៅខេត្តសៀមរាប ក្រោម

 

អធិបតីភាព ឯ.ឩឩត្តសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយដ្ឋានអង្គរក្សឯកឩត្តមឌីវិជ្ជាប្រធានក្រុមការងារសន្តិសុខសណ្តាប់ធ្នាប់និងបង្ការអគ្គីភ័យនៃព្រឹត្តការណ៍អង្គរសង្រ្កាន្តបានដឹកនាំក្រុមការងារសហភាពសហពន្ធយុវជនកម្ពុជាឯ.ឩឩត្តមសេនីយ៍ឯកឆាយគឹមខឿនប្រធានសេនាធិការដ្ឋាននិងមានការអញ្ជើញចូលរួមពីឯ.ឩអភិបាលរងខេត្តឯ.ឩប្រធានអនុប្រធាននាយកដ្ឋានពាក់ពន្ធ័អស់លោកលោកស្រីជាស្នងការស្នងការរងនាយនាយរងការិយាល័យអធិការនគរបាលស្រុកមេបញ្ជាការបញ្ជាការរងកងរាជអារុធហត្ថ មន្រ្តីពាក់ពន្ធ័ ជុំខេត្តនិងយុវជន សហភាពសហពន្ធ័យុវជនកម្ពុជាជាច្រើនរូបទៀត ចូលរួមផងដែរ ។ គោលបំណងក្នុងកិច្ចប្រជុំនៃ ព្រឹត្តិការណ៍នៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អង្គរសង្រ្កាន្តព.ស.២៥៦០-២៥៦១ គ.ស .២០១៧ ដើម្បីត្រៀមខ្លួនរៀបចំ ក្នុងកិច្ចការពារធានា សន្តិសុខ សុវត្តិភាព ជូនសម្តេច អគ្គមហាសេនាឆបតីតេជោហុ៑ន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ និង ប្រជាពលរដ្ឋ ដែលមក កម្សាន្តសប្បាយ រយះពេល ៣ថ្ងៃគឺចាប់ពីថ្ងៃ ១៣-១៦ខែមេសាខាងមុខនេះដូចនេះយេីងជាកងកម្លាំងត្រូវសហការណ៍ល្អលើការរក្សាសន្តិសុខសុវត្ថិភាពនិង សណ្តាប់ធ្នាប់ ពិសេសការបង្ការទប់ស្កាត់ និងពន្លត់អគ្គីភ័យដែលអាចកើតឡើងគ្រប់ពេល និង ការពារអោយខាងតែបាននូវរាល់បទល្មើសនានា ដែលជនឆ្លៀតឱកាសមួយចំនួនតូចធ្វើសកម្មភាពប្រព្រឹត្តិបទល្មើសមកលើភ្ញៀវជាតិនិងអន្តរជាតិរបស់យើង ផងដែរ។ក្នុងឱកាសនោះផងដែរឯ.ឩឩត្តមសេនីយ៍ឯក ទូចណារ៉ុថអគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយដ្ឋានអង្គរក្សបានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា: កងកម្លាំងទាំងបីប្រភេទ ត្រូវសហការណ៍គ្នា អោយបានល្អបំផុតតាមដែលអាចធ្វើទៅបានផ្សព្វផ្សាយរាល់គ្រប់រូបភាពអោយបានរហ័សបំផុតដើម្បីយើងក្តាប់សភាពការណ៍បានយ៉ាងល្អព្រោះព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះគឺជាលើកទី៥ហើយដែលក្រុមការងារ
របស់សហភាពសហពន្ធ័យុវជនកម្ពុជាបានរៀបចំព្រឹត្តិការណ៍នេះឡើងជាហេតុធ្វើអោយកម្ពុជាមានភាពល្បីល្បាញហើយក៏បានបំបែកកំណត់ត្រាពិភពលោកផងដែរ។អ្វីដែលកាន់តែពិសេសជាងនេះគឺកងកម្លាំងទាំបីប្រភេទរួមគ្នាជាមួយកម្លាំងអង្គភាពដែលពាក់ពន្ធ័ទាំងអស់ ក្នុងការ បង្ការទប់ស្កាត់ បទល្មើសនានា រក្សាបាននូវសន្តិសុខសុវត្តិភាពសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជូនដល់ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋនិង ភ្ញៀវជាតិនិងអន្តរជាតិ ដែលមក កម្សាន្តសប្បាយ រយះពេល៣ថ្ងៃនោះធ្វើយ៉ាងណារក្សាអោយនូវកេរ្ត៍ឈ្មោះនិងស្នាដែក្នុងការការពារដែលទទួលបានភាពជោគជ័យគ្រប់ទីកន្លែង ក្នុងឆ្នាំថ្មីខាងមុខនេះ ៕