ផ្ទុះ​រឿង​អាស្រូវ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មន្ឌលគិរី​ពាក់ព័ន្ធ​ផ្លូវ​លំ​សាងសង់​ខុស​គំរោង​

មណ្ឌលគិរី​:​ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​សំដែង​នូវ​ការមិន​សប្បាយ​ចិត្ត​ផ្លូវលំ​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​សាងសង់​ពី​ក្រុង​សែន​មនោ​រម្យ​ទៅកាន់​ឃុំ​មេ​ម៉ង់ស្រុក​កែវ​សីមា​ប្រវែង​ជាង​២០​គីឡូម៉ែត្រ​តាម​គំរោង​ឆ្នាំ​២០១០​ដល់​២០១២​កន្លងផុត​ទៅ​ថ្មីៗ​នេះ​មិន​ត្រូវ​តាម​គំរោង​គ្មាន​គុណភាព​

ប្រជាពលរដ្ឋ​មាន​ការលំបាក​ក្នុងការ​ធ្វើ​ចរាចរណ៍​ជាង​មុន​។​
​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​ជាក់ស្ដែង​ផ្លូវរ​ជា ចាប់​ពី​ភូមិ ស្រែ​អ៊ី ទៅកាន់​ឃុំ​
​មេ​ម៉ង់​គឺ​ប្រ​ពលរដ្ឋ​ធ្វើចរាចរណ៍​លែងកើត​ទៀត​ហើយ​ព្រោះ​ផ្លូវ​នោះ​ក្លាយជា​អណ្ដូង​
​និង​ប្រឡាយ​ទៅហើយ​ពួកគាត់​បាន​លើកឡើង​ថា​ហេតុអ្វី​បានជា​ផ្លូវ​ក្លាយទៅជា​បែបនេះ ឬ មួយ​លោក យន់ សា​រោម ប្រធាន​មន្ទី​អភិរឌ្ឍ​ជនបទ​ខេត្ត​សាងសង់ មិន​មើល​គំរោង​ទេ​ដឹង​ពីរ​ព្រោះ​បើ​លោក យន់ សា​រោម មើល​គំរោង​ហើយ​អនុវត្ត​
​តាម​ផែនការ​តាម​គំរោង​គឺ​ពិតជា​ផ្លូវ​មាន​គុណភាព​ជាមិនខាន​។​ប្រជាពលរដ្ឋ​បាន​បន្តថា​:​ពួកគាត់​បាន​លឺ​ប្រសាសន៍​របស់​លោក ជា សុ​ផា​រា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​
​ជនបទ​ធ្លាប់​លើកឡើងថា​លោក​តែងតែ​ចង់បាន​ការអភិវឌ្ឍន៍​មាន​ទាំង​បរិមាណ​និង​គុណភាព​សំរាប់​តំ​រ៉ូវ​ការ​ប្រជាពលរដ្ឋ​។​តែ​ផ្ទុយទៅវិញ​លោក យន់ សា​រោម ប្រធាន​មន្ទី​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរី​កំពុងតែ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​ចំៗ​ថា​ការស្ថាបនា​សាងសង់​ផ្លូវលំ​នៅ​មណ្ឌលគិរី​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ឡើយ​មិន​មែន​តែ​ផ្លូវលំ​ពីរ​ក្រុង​សែន​មនោ​រម្យ​ទៅកាន់​ឃុំ​មេ​ម៉ង់​នោះ​ទេ​សូម្បី​តែ​ផ្លូវលំ​ជា​ច្រើន​ខ្សែ​នៅក្នុង​ស្រុក​កោះ​ញែក​ឯណោះ​វិញ​ក៏​មាន​សេចក្តីរាយការណ៍​ចេញពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​អរ​បួន​បាន​នាំគ្នា​ប្តឹង​លោក​យន់ សា​រោម​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ពាក់ព័ន្ធ​រឿង​ផ្លូវលំ​មាន​តែ​ក្នុង​របាយការណ៍​តែ​ជាក់ស្តែង​គ្មាន​ផ្លូវ​សំរាប់​ធ្វើដំណើរ​ឡើយ​ប្រជាពលរដ្ឋ​និយាយថា មាន​តែ​របាយការណ៍​សេះ​ហោះ​គ្រាន់តែ​ជា​ឡេះ​មួយ​សំរាប់​ដក​លុយ​ពី​ក្រសួង​ប៉ុណ្ណោះ​។​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក យន់ សា​រោម ប្រធាម​ន្ទី​រ​អភិវឌ្ឍន៍ជនបទ​សូមមេត្តា​ជួយ​ពិនិត្យ​មើល​ផ្លូវ​ទាំងនោះ​ឡើងវិញ​ផង​បើ​ពុំ​ដូច្នេះ​ទេ​ពួកគាត់​ពិបាក​ក្នុង​ការដឹកជញ្ជូន​ផលិតផល​ដែល​ពួកគាត់​ផលិត​បាន​យកមក​លក់​នៅ​ទីប្រជុំជន​ណាស់​ជា​ពិសេស​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ​មេត្ត​ជួយ​ចាត់ចែង​មន្ត្រី​ជំនាញរ​បស់​ក្រសួង​អោយ​ចុះមក​ស្រាវជ្រាវ​និង​ពិនិត្យ​ផែនការ​ការងារ​អភិវឌ្ឍន៍​របស់​លោក យន់ សា​រោម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ផង​។​ទាក់ទង​ការចោទប្រកាន់​ជុំវិញ​បញ្ហា​ខាងលើ​នេះ​អ្នកឆ្លើយឆ្លង​ព័ត៍មាន​យើង​ពុំ​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​យន់ សា​រោម បាន​ទេ​ថ្ងៃនេះ​៕​

q