ព្រះវិហារ: លោក នូវ សារឿន អគ្គនាយករង តំណាងក្រុមហ៊ុនម៉ែនសារុន រួមទាំងក្រុមការងារ បាននាំយកអំណោយ អង្ករចំនួន០៥តោន មកឧបត្ថមដល់កងទ័ព កងពលធំអន្តរាគមន៍លេខ៣ គោលបំណងចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ ជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បី ជួយដោះស្រាយជីវភាព ជូនគ្រួសារទ័ព ក៍ដូចជាពលរដ្ឋដែលមានជីវភាពទីទាល់ក្រ និងចាស់ ជរាគ្មានទីពឹង នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ ក្រោមការទទួលស្វាគមន៍ ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមទាំងមេបញ្ជាការ មេបញ្ជាការរងផងដែរ ។
នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែង នូវអំណរអរគុណយ៉ាងជ្រាវជ្រៅ ដល់ក្រុមហ៊ុនម៉ែនសារុន ដែលតែងតែជួយទំនប់បំរុង ទៅដល់ប្រជាពលរដ្ឋ និងបងប្អូនគ្រួសារកងទ័ព គ្រប់កាលៈ ទេសៈ ទាំងសម្ភារៈនិងថវិកា ជាក់ស្តែង នៅថ្ងៃនេះ ក្រុមហ៊ុនបាននាំយកអង្ករចំនួន០៥តោន មកជួយឧបត្ថមដល់អង្គភាពទិសទី១ប្រាសាទ ព្រះវិហារ ។ ជាទីបញ្ចប់ ក្នុងនាមឯកឧត្តម ជំនួសមុខឲ្យនាយ និងពលទាហាន ក៍ដូចជាគ្រួសារទ័ព ទាំងអស់ សូមជូនពរឲ្យក្រុមហ៊ុនទទួលបាន នូវភាពជោគជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពរទាំង បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កំបីឃ្លៀងឃ្លាតឡើយ ៕សួនលីណា