កម្មករកម្ពុជាធ្វើការនៅថៃ សំរុកធ្វើដំណើរតាមច្រកឡែម ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

0

បាត់ដំបង៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បងប្អូនពលករធ្វើការនៅប្រទេសថៃ រាប់ពាន់នាក់ បានកំពុងសំរុកធ្វើដំណើរ ចេញតាមច្រកល្បៀងអន្តរជាតិ ឡែម ក្រោយពីបានទទួលការឈប់សំរាកតាមគោលនយោបាយរបស់រដ្ឋាភិបាលថៃដើម្បីឲ្យរោងចក្រ សហគ្រាស ក្រុមហ៊ុន ឈប់សំរាកក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ ដែលជាប្រពៃណីតែមួយ ថៃ និងកម្ពុជា ទើបប្រជាពលរដ្ឋ បានមកជួបជុំក្រុមគ្រួសារនៅឯកស្រុកកំណើត ។
លោក ស្រី កែវចិន្តា ជាកម្មកររោងចក្រ បានឲ្យដឹងថា លោកស្រីមានមកធ្វើការនៅ ខេត្តចាន់បុរី ជាកម្មកររោងចក្រដេខោអាវ មក៤ឆ្នាំហើយ ដោយការទៅធ្វើការនេះ គឺទទួលបានការមើលថែរពីម្ចាស់អជីវកម្មបានល្អ ដោយបានអនុវត្ត តាមច្បាប់ការងារ ដូចជាជនជាតិថៃ គឺមានថ្ងៃឈប់សំរាក់ដូចជាថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្សេងៗ ចំណែកថ្ងៃដែលច្បាប់ កំណត់ឲ្យឈប់សម្រាក ឬថ្ងៃបុណ្យ បើកម្មករធ្វើការថ្ងៃនោះ និងទទួលបានលុយឌុប រីឯអូធីបើធ្វើការលើសពី៨ម៉ោង និងត្រូវគិតលុយឲ្យជាម៉ោង ហើយក្នុងថ្ងៃចូលឆ្នាំនេះ បានវិលត្រឡប់មកប្រទេសកំណើត ដើម្បីជួបជុំបងប្អូនម៉ែឪ ។
កម្មករ ម្នាក់បានឲ្យដឹងថា មូលហេតុដែលសម្រេចចិត្ត ចាកចេញពីស្រុកកំណើតទៅធ្វើការ នៅប្រទេសថៃ មូលហេតុដែលបណ្ដាលឲ្យគាត់ មានធុរៈចាំបាច់ និងត្រូវការប្រាក់ដើម្បីដោះស្រាយជីវភាពគ្រួសារ ម្យ៉ាងទៀតគ្មានមុខរបរអ្វីជា ដុំកំភួន និងគ្មានដើមទុនរកស៊ី ចំណែកដីចំការក៏ត្រូវលក់អស់ លក់ដំឡូងខាត ទើបសម្រេចចិត្តមករកធ្វើការនៅប្រទេសថៃ។
លោក សៅ ប៊ុនរិទ្ធ ប្រធានអន្តោប្រវេន្ត៍ ច្រកដូង ហៅច្រកឡែម ស្ថិតនៅភូមិដូង ឃុំ បឹងរាំង ស្រុកកំរៀងខេត្ដបាត់ដំបងបានបញ្ជាក់ថា សមត្ថកិច្ចនៅច្រកឡែមព្រំដែន កម្ពុជា ថៃ បានសម្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលមកស្រុក កំណើត ព្រមទាំងការពារសុវត្តិភាពយ៉ាងតឹងរ៉ឹងបំផុត ដើម្បីសុវត្តិភាពប្រជាពលរដ្ឋខ្មែរ ក្នុងការធ្វើដំណើរទៅស្រុកកំណើត ជាពិសេសមុខសញ្ញាចោរឆក់កាបូម និងចោរលួចគឺត្រូវបានការពារយ៉ាងប្រសើរ មិនឲ្យកើតមានឡើងនោះទេ ចំណែកប្រជាពលរដ្ឋខ្មែរ វិលមកស្រុកកំណើតនេះ គឺមានមកជាហូរហែរ ដោយមិនអាចនិងកំណត់បាននោះទេ ដោយសារតែខណៈនេះមិនទានផុតចូលឆ្នាំ ។
ដោយ ផន សុជាតិ