ពិធីកាត់ឫសសីមាព្រះវិហា វត្តសូរិយាវង្ស ជ្រុងស្រឡៅ ឃុំស្ដេចគង់ខាងជើង ស្រុកបន្ទាយមាសខេត្តកំពត

0

កំពត៖ ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ឯកឧត្ដមបណ្ទិតហ៊ុន ម៉ាណែត តំណាង ដ៏ខ្ពង់ខ្ពស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន-សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ឫសសីមាព្រះវិហារ វត្តសូរិយាវង្សជ្រុងស្រឡៅស្ថិតក្នុងឃុំ

ស្ដេចគង់ខាងជើងស្រុកបន្ទាយមាសខេត្តកំពត។ពិធីនេះក៏មានវត្តមានអធិបតីចូលរួមពីសំណាក់ ឯកឧត្ដមចាន់-ចេស្ដាអភិបាលនៃគណៈភិបាលខេត្តផងដែរ។
លោក មួង នឿន អិភិបាលនៃគណៈភិបាលស្រុកបន្ទាយមាស បានអោយដឹងថា វត្តសូរិយាវង្សជ្រុងស្រឡៅនេះចាប់ផ្ដើមកសាងឡើងលើផ្ទៃដីប្រមាណបីហិចតានៅ ក្នុងឆ្នាំ ១៩៧៣។ លុះដល់របបប៉ុលពតត្រូវបាន បំផ្លិចបំផ្លាញសមិទ្ធផលក្នុងវត្តនេះអស់គ្មានសល់។ រហូតដល់ប្រទេសជាតិបានរំដោះនៅឆ្នាំ១៩៧៩ទើបបានចាប់ផ្ដើមកសាងសមិទ្ធផលនានាជាថ្មីឡើងវិញ។ ដោយឡែក ក្នុងនោះព្រះវិហារសម្ពោធកាត់ឫសសីមានាពេលនេះត្រូវបានចាប់ផ្ដើមកសាងឡើងនៅក្នុងឆ្នាំ២០០៥និងសម្រេចហើយរួចរាល់ជាស្ថាពរនៅខែមីនា ឆ្នាំ២០១៧ ដោយឆ្លងកាត់ព្រះចៅអធិការវត្តដឹកនាំកសាង ចំនួន ០៤ជំនាន់ ចំណាយអស់ថវិកា សរុបប្រមាណ ២១១,៧០០ដុល្លា ។
ឯកឧត្ដមចាន់ ចេស្ដា អភិបាលនៃគណៈភិបាលខេត្តក៏បានគូសបញ្ជាក់អោយដឹងដែរថា៖ក្នុងបរិបទនៃប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងកំពុងអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន-សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះខេត្តកំពតជាខេត្តដែលមានសក្ដានុពលអំអោយផលពីធម្មជាតិផងនោះ ក៏បានខិតខំធ្វើការ អភិវឌ្ឍន៍រីកចម្រើននូវសមិទ្ធផលធំៗជាច្រើនស្របគ្នា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រលេចធ្លោគួរជាទីមោទនៈ។ ជាក់ស្ដែងមកដល់ពេលនេះខេត្តកំពតទាំងមូល មានវត្តចំនួន ២៦៣វត្ត ព្រះសង្ឃចំនួន ២,២៩៦អង្គ ក្រៅពីនោះក៏មានសាសនាដទៃទៀតមានការរីកចម្រើនផងដែរ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្ដមបណ្ទិតហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសនោះ ។ ដែលតែងបានខិតខំរួមសាមគ្គីគ្នាថែរក្សា ការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងមានការអភិវឌ្ឍន៍រីកចម្រើនធ្វើអោយជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តបានយ៉ាងល្អប្រសើរ។
ពិសេសឯកឧត្ដមបណ្ឌិតក៏បានថ្លែងការកោតសរសើរចំពោះព្រះសង្ឃ អាចារ្យគណៈកម្មការវត្ត ដូនជីតាជីសប្បុរសជនជិតឆ្ងាយ ដែលបានរួមសាមគ្គីគ្នា កសាងនូវព្រះវិហារព្រមទាំងសមិទ្ធផលនានាក្នុងទីអារាមវត្តនេះឡើងមានការរីកចម្រើនស័ក្តសមទុកជាទីសក្ការៈសម្រាប់ពុទ្ធបរិទ្ធទូទៅ គោរពបូជា និងរួមគ្នាជ្រោងទង់ព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង អោយបានកាន់តែរីកចម្រើនថែមទៀតក្នុង ម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមបណ្ទិតហ៊ុន ម៉ាណែត ក៏បានបន្តគូសបញ្ជាក់ថា៖ភាពរីកចម្រើនរបស់ប្រទេសជាតិយើងដូចសព្វថ្ងៃនេះ មិនមែនបានមកដោយភាពចៃដន្យឡើយ គឺបានមកដោយសារការខិតខំរបស់យើងទាំងអស់គ្នា មិនដូចអ្វីដែលអ្នកនយោបាយខ្លះ និយាយសន្យាខ្យល់ឡើយ។ ដូច្នេះសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនដែលជាកម្លាំងស្នងប្រទេសជាតិ ត្រូវរួមសាមគ្គីគ្នាបន្តថែរក្សាការពារនូវសមិទ្ធផលទាំងឡាយដែលយើងមានដូចសព្វថ្ងៃនេះ និងរួមគ្នាកសាងអភិវឌ្ឍន៍អោយបានកាន់តែរីកចម្រើនបន្ថែមទៀតជាប្រយោជន៍ទុក សម្រាប់មនុស្សជំនាន់នេះនិងជំនាន់ក្រោយៗទៀត។
ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិត ហ៊ុនម៉ាណែត ក៏បានបំពាក់គ្រឿងឥស្សរិយយសនិង មេដាយប្រគេននិងជូនដល់ព្រះសង្ឃនិងសប្បុរសជនសរុបជាង៤០អង្គ -នាក់ និងបានប្រគេនថវិកា សម្រាប់ដល់ព្រះសង្ឃ ចំនួនជាង២២លានរៀលព្រមទាំងជូនសម្ភារៈសិក្សានិងថវិកាដល់យាយជីតាជី ប្រជាពលរដ្ឋ សិស្សអាជ្ញាធរស្រុក និងកងកម្លាំងសរុបថវិកាជាច្រើនទៀតផងដែរ៕