សមត្ថកិច្ច​សហការ​ណ៏​គ្នា​ចាប់បាន​សិស្ស​វិទ្យាល័យ​២​នាក់​ដែលជា​អ្នក​ជក់​ថ្នាំញៀន

0

​ ​កំពង់ឆ្នាំង​៖ ជនសង្ស័យ​២​នាក់​ដែលជា​សិស្ស​វិទ្យាល័យ​រួម​និង​ឧបករណ៍​ជក់​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​នគ​បា​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគ​បាល​ខេត្ត ស្ទាក់​ចាប់បាន ខ​ណះ​ពេលដែល​សិស្ស​វិទ្យាល័យ​ទាំង​២​នាក់​នោះ​ជិះ​ម៉ូតូ​ចូលទៅ​ផ្ទះ​ដែលជា​មុខសញ្ញា​ជក់​គ្រឿង​ញឿ​ន​។

ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​នេះ​បានធ្វើ​ឡើង នៅវេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិតក្នុង​ចំណុច​ផ្ទះមួយ​កន្លែង នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​ ​សមត្ថកិច្ច​ដែល​បាន​បង្ក្រាប​ករណីនេះ​បានអោយដឹងថា​៖ នៅមុន​ការបង្ក្រាប​ក្រុម​ជក់​ថ្នាំញៀន​ខាងលើនេះ​ត្រូវ​កំលាំង​នគ​បាល​បាន​តាមដាន​មុខសញ្ញា​ជក់​ថ្នាំញៀន​ម្នាក់ ដែល​បាន​ជិះ​ម៉ូតូ​ចូលទៅ​ផ្ទះ​ដែលជា​មុខសញ្ញា​ជនសង្ស័យ​ជា​អ្នក​ជក់​គ្រឿងញៀន ខ​ណះ​សមត្ថកិច្ច​នគរបាល​នោះ​

ក៏បាន​សហការគ្នា​ស្ទាក់​ឃាត់​បាន​ភ្លាមៗ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ជនសង្ស័យ ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​១E0395 ទូរ​សព្ទ័​ដៃ​២​គ្រឿង រួម​និង​សំភា​រះ​ជក់​គ្រឿងញៀន​មួយថង់​និង​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឺ​ក​កក​មួយកញ្ចប់​តូច​ផងដែរ​។​ ​

សមត្ថកិច្ច​បានអោយដឹង​បន្ថែមទៀតថា​៖ ក្រុម​ក្មេង​ជក់​គ្រឿងញៀន​ខាងលើនេះ ១​ឈ្មោះ ឆាយ​ទ្រី អាយុ​១៧​ឆ្នាំ នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ជា​ម្ចាស់ផ្ទះ​ហើយក៍​ជា​អ្នក​ជក់ និង​ជា​សិស្ស​ថ្នាក់​ទី​១២H​វិទ្យាល័យ​ព្រះបាទ​សុរាម្រិត ២​ឈ្មោះ យី ហុង​លី អាយុ​១៦​ឆ្នាំ អតីត​សិស្ស​ថ្នាក់​ទី​១០E​រស់នៅក្នុង​ភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា​ពួកគេ​បាន​ទិញ​ថ្នាំញៀន​ខាងលើនេះ​ពី​ឈ្មោះ វី រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ក្នុងតម្លៃ​១០​ម៉ឺន​រៀល​ក្នុង​មួយកញ្ចប់​ខ​ណះ​ដែល​គេ​ខ្ចី​ម៉ូតូ​មិត្ត​ភ​ក្ត័​ជិះ​ម៉ូតូ​មក​យកគ្នា​គេ​ម្នាក់ទៀត​បំ​រ៉ុង​ទៅ​ជក់​នៅផ្ទះ​សំណាក់​សាន់​ដេរ​២​ក៍​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែ​ម្តង​។​ ​

ក្រោយពេល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មក​ស្នងការ​នគ​បាល​ខេត្ត និង​បើក​ការស្រាវជ្រាវ​រកមុខ​មេក្លោង​ចែកចាយ​ថ្នាំញៀន​បន្តទៀត​។ ដោយឡែក​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច កសាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃស្អែក​នេះហើយ​៕ 4