បន្ទាយមានជ័យ៖ យ៉ាងហោចណាស់ កម្មករប្រមាណ៦នាក់ ត្រូវបានរងរបួសធ្ងន់ស្រាល កម្មកដែលកំពុងធ្វើការផ្សេងទៀត រត់ឆោឡោជាន់ជើងគ្នាដណ្ដើមគ្នាចេញពីអគ្គីភ័យដែលបានឆាបឆេះសន្ធោសន្ធៅ ក្នុងករណីផ្ទះហ្គាស់ នៅក្នុងរោងចក្រមួយកន្លែង ក្នុងសង្កាត់ផ្សាកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីម៉ោងប្រមាណ៨ ល្ងាចថ្ងៃទី ១០ មេសាឆ្នាំ២០១៧។កម្មករនៅក្នុងហេតុការណ៍ប្រាប់អោយដឹងថា: ពួកខ្លួនបានរត់ឆោឡោជាន់ជើងគ្នាដណ្ដើមគ្នាចេញពី អគ្គីភ័យខណះពួកខ្លួនកំពុងធ្វើការ បន្ទាប់ពីឃើញអណ្ដាត់ភ្លើងឆាបឆេះសន្ធោសន្ធៅ លាយឡំនិងក្លិនហ្គាស់នៅក្នុងរោងចក្រដែលពួកខ្លួនធ្វើការ។
ហើយកម្មករប្រមាណជា៥ទៅ៦នាក់ ត្រូវបានក្រុមសង្គ្រោះយកចេញពី ទីតាំងកំពុងឆាបឆេះ កម្មករខ្លះឆេះសក់ក្បាល សំលៀកបំពាក់ ខ្លះរលាក់ដៃជើង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលនៅឯកជនដែលនៅក្បែរនោះដើម្បីសង្គ្រោះ។
ក្នុងហេតុការនេះគេឃើញមានវត្តមាន លោកគាត ហ៊ុលចៅសង្កាត់ផ្សារកណ្ដាល កងកម្លាំងនគរបាលប៉ុស្ដិ៍ និងកងរាជអាវុធហត្តក្រុងប៉ោយប៉ែត រថយន្តសង្គ្រោះនិងរថយន្តពន្លត់អគ្គីភ័យរបស់សង្កាត់ផ្សារ និងក្រុងប៉ោយប៉ែត មកអន្តរាគមន៍ផងដែរ។
បញ្ជាក់ថាករណីឆេះរោងចក្រក្រុមនអេសសុីវ៉ាដូខឹមផូណិន(ខេមបូឌា)ខូអិលធីឌី(ផលិតហាស់ឌីស) ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតលោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឲ្យដឹងថា :ករណីនេះបណ្តាលឲ្យរងរបួសមនុស្សចំនួន០៦នាក់ ធ្ងន់០២នាក់ត្រូវបានសង្គ្រោះ តែពេលនេះរថយន្តពន្លត់អគ្គីភ័យធ្វើប្រតិបត្តិការបាញ់ពន្លត់អស់ហើយ៕ដោយឃិន គន្ធា