កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំត្រីមាសទី១របស់អហខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តន៍តួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ លើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៧

នៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ។ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយល័យ លោកមេបញ្ជាការ លោកមេបញ្ជាការងមូលដ្ឋាន ក្រុង ស្រុក និងប្រធាន អនុប្រធានសា្នក់ការសន្តិសុខចំនួន១១៥នាក់ បានចូលរួមផងដែរ។ ក្នុងកិប្រជុំនោះដែរ ឯកឧត្ដម មេបញ្ជាការ បានមានប្រសាសន៍ថា កម្លាំងការិយាល័យជំនាញ និងមេបញ្ជាការមូលដ្ឋានគ្រប់ ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវអនុវត្តន៍តួនាទីភារកិច្ច ទៅតាមគោលការណ៍២៤ចំណុចនិងវិធានការ៩ចំណុច របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ឯកឧត្ដម មេបញ្ជាការបានមានប្រសាសន៍បន្ថែមទៀតថា គ្រប់មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ត្រូវអនុវត្តន៍តាមផែនការ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ និងរក្សាសវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិផងដែរ។ ឯកឧត្ដម មេបញ្ជាការ បានមានប្រសាសន៍បន្ថែមទៀតថា កម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើតួនាទី ភារកិច្ច បង្ការ បង្ក្រាប និងសង្រ្គោះ ឲ្យបានល្អប្រសើរថែមទៀត។ ឯកឧត្ដម មេបញ្ជាការ​ បានធ្វើការកោតសរសើរដល់ កម្លាំងការិយាល័យជំនាញ និងកម្លាំងគ្រប់មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ក៍ដូចនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានបំពេញភារកិច្ចកន្លងមកបានល្អប្រសើរផងដែរ។
ជាចុងក្រោយ ឯកឧត្ដម មេបញ្ជាការ បានពាំនាំប្រសាសន៍ជូនពរ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ និងគ្រប់ក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ ប្រកបដោយពុទ្ធពរទាំង៤ប្រការ​គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ ៕