ពិធីបួងសួងនៅច្រើនម៉ោងមុនទេវតាឆ្នាំថ្មីយាងចុះមកដល់

0

សៀមរាប៖ បានប្រព្រឹត្តទៅក្នុងខេត្តសៀមរាបនៅថ្ងៃទី១៣មេសា នេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច …ឧបនាយរដ្ឋមន្រ្តី លោក យឹម ឆាយលី និងលោកជំទាវ… ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក

 

ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងបុគ្គលិកមន្ត្រីរាជការ និងប្រជាពលរដ្ឋជុំវិញខេត្តសៀមរាបបានអញ្ជើញចូលរួមផង ដែរ។ ពិធីនេះបានធ្វើនៅច្រើនម៉ោងមុនទេវតាឆ្នាំថ្មីបានយាងមកដល់។ ព្រះនាងកិមិរាទេវី ដែលជាបុត្រីទី៦របស់ កបិលមហាព្រហ្ម នឹងយាងមកដល់ ភព ផែនដី វេលាម៉ោង ៣និង១២នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៤មេសា ឆ្នាំ ២០១៧។ ពិធីបួងសួងសុំសេចក្ដីសុខ និងសិរីសួស្ដីឆ្នាំថ្មី សម្រាប់ការបើកព្រឹត្តិការណ៍«អង្គរសង្រ្កាន្ត» បាន រៀប ចំនៅ ក្នុងបរិវេណប្រាសាទអង្គរវត្ត ។
ក្រុងអង្គរខេត្តសៀមរាប បានធ្វើព្រឹត្តិការណ៍អង្គរសង្ក្រានបានធ្វើជាប់គ្នា៤ឆ្នាំមកហើយ។ ក្នុងរយៈ៤ឆ្នាំដែលចាប់ ផ្តើម តាំងពីឆ្នាំ២០១៣មកនោះ សង្ក្រាននៅក្នុងក្រុងអង្គរ បាននាំអោយមានជាកំណត់ត្រាលើសៀវភៅពិភព លោក ដូចជាករណីអន្សមយក្ខ…ឬការរាំម៉ាឌីស៊ន ដែលមានមនុស្សច្រើនពាន់នាក់ចូលរួម និងមិនធ្លាប់មានលើ សកលលោកនោះជាដើម។ ក្រៅពីនោះ អ្វីដែលធ្លាប់ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងពិធីសង្ក្រានកន្លងមកនេះ ក៏រួមមានមួកយក្ខ…បំពង់ត្នោតយក្ស…កន្ត្រងយក្ខ…អង្រុតយក្ខ…ឈ្នាងយក្ស…ល្បែងព្រ័ត្រយក្ស…ឬចត្រង្គយក្ស ជាដើម ដែលសុទ្ធ សឹងតែជាព្រឹត្តិការណ៍កន្ត្រាក់អារម្មណ៍ភ្ញៀវបរទេស ដែលទស្សនកិច្ចកំសាន្តក្នុងពិធីសង្ក្រាន ខេត្តសៀមរាប។ សម្រាប់ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំទី៥ បានផលិតចាប៉ីយក្ខដងវែង និងសំបុក មាន់យក្ខ ដែលគេរំពឹងថា នឹងក្លាយជាព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ជាតិនិងអន្តរជាតិក្នុង ការចូលរួមទស្សនា ច្រើនម៉ឺននាក់។
លោកជំទាវម៉ែនសំអន បានមានប្រសាសន៍សម្តែងក្តីរីករាយចំពោះការរៀបចំព្រឹត្តិការណ៍ប្លែកនៃអង្គរសង្ក្រាន របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ដែលសហការជាមួយខេត្តសៀមរាប និងមានការជួយពីបណ្តា អង្គ ភាពនានាដទៃទៀតដែលនឹងជាការបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីរក្សាវប្បធម៌របស់ខ្មែរសម័យអង្គរ និងជាការទាក់ទាញភ្ញៀវទេសចរណ៍ចូលមកកំសាន្តក្នុងខេត្តសៀមរាបនេះ។លោកជំទាវម៉ែនសំអនបានមានប្រ សាសន៍ដាស់តឿនការជួយថែរក្សាបរិស្ថាននៅតំបន់ប្រាសាទ និងជួយប្រមូលសំរាមឲ្យបានល្អ និងជួយរក្សានូវ សន្តិសុខសណ្តាប់ធ្នាប់ដើម្បីជួយសម្រួកម្មលដល់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលបានធ្វើដំណើរចូលរួមកំសាន្ត ក្នុងឱកាសចូលឆ្នាំថ្មីនៃប្រពៃណីជាតិខែ្មរនៅក្នុងខេត្តសៀមរៀបនេះ។
ព្រឹត្តិការណ៍អង្គរ សង្ក្រានបានរៀបចំលើកដំបូងក្នុងឆ្នាំ២០១៣ ដោយបានទទួល ភ្ញៀវទេសចរណ៍ជាតិនិង អន្តរជាតិ ធ្វើដំណើរមកលេងក្រុងអង្គរមានប្រមាណ១៧ម៉ឺននាក់។ ចំនួននេះ បានកើនឡើងជាបន្តបន្ទាប់រហូត មកដល់ចំនួន១លាន៣សែននាក់នៅឆ្នាំ២០១៦កន្លងមក។ គេរំពឹងថាចំនួនភ្ញៀវទេសចរណ៍មកលេងក្រុងអង្គរ ខេត្តសៀមរាបនឹងកើនបន្ថែមទៀតក្នុងឆ្នាំ២០១៧នេះ ៕