ខេត្តរតនគិរី៖ រថយន្តបាឡែន១គ្រឿងដឹកឈើប្រណិតប្រភេទធ្នង់ចំនួន១០០ដុំ ស្មើនឹង១.១១២គីឡូក្រាម នឹងរថយន្តម៉ាក កាមរីបាឡែន ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AN-6215 ត្រូវនគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនៃស្នងការរដ្ឋាននគរបាលខេត្ត
ចាប់បង្ក្រាបនឹងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត ។បង្ក្រាបរថយន្តដឹកឈើខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ៩នឹង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ នៅ តាមបណ្ដោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ខណៈពេលដែលរថយន្តដឹកបទល្មើសនោះ កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ច្រកទ្វារអន្តជាតិអូរយ៉ាដាវ ។តាមការឲ្យដឹង ពីនគរបាលករិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា បន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកស្នងការ ទើបលោក វីរសេនីយ៍ឯក នូវ ដារ៉ា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការរដ្ឋាននគបាលខេត្ត ចេញបញ្ជាឲ្យកូនចៅក្រោមឳវាទ ដើរល្បាតជាប្រចាំ នៅតាមដងផ្លូវជាតិ ទើបប្រទះ ឃើញរថយន្តខាងលើនេះ សង្ស័យក៏ដេញតាមស្ទាក់ជាប់ បានឆែកឆេរនៅក្នុងរថយន្ត រកឃើញឈើប្រណិតពេញប្រៀប ។
ចំណែកអ្នកបើកបររថយន្តឃើញសភាពការមិនស្រួលក៍ដាក់មេព្រូចបាត់ បន្យល់ទុករថយន្ត នឹងវត្ថុតាង ហើយកម្លាំងសមត្ថកិច្ចក៍រឹបអូសយករថយន្តមកស្នងការនគរបាលខេត្ត ដើម្បីធ្វើកំណត់ហេតុប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធីច្បាប់ព្រៃឈើ ៕ដោយ: យក្ខឡោម