ផ្ដល់អំណោយលើកទឹកចិត្តដល់គ្រួសារអហបន្ទាយមានជ័យមានជីវភាពលំបាក

0

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី13 ខែមេសា ឆ្នាំ2017 អង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចែកអំណោយដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់គ្រួសារអាវុធហត្ថជួបការលំបាកចំនួន 23គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ

ចំនួន 01 ការ៉ុង -សារ៉ុងចំនួន 01 -មី 01 កេស -ត្រីខ 04 កំប៉ុង -ទឹកក្រូច 01 កេស និងថវិកាចំនួន 10 ម៉ឺនរៀល ។ ក្នុងឱកាសនេះដែរអង្គភាពក៍បានរៀបចំជាអំណោយចែកជូនដល់អាវុធហត្ថចំនួន 43 នាក់ (កម្លាំងត្រៀមអន្តរាគមន៍ 25នាក់, អាវុធហត្ថនារី 13 នាក់ និងកម្លាំងគ្រូអប់រំយុវជនបន្សាបគ្រឿងញៀន 05នាក់)ក្នុងម្នាក់ៗទទួលបាន -មី 01 កេស -ទឹកក្រូច 01 កេស -ត្រីខ 04 កំប៉ុង និងថវិកាចំនួន 2 ម៉ឺនរៀលផងដែរ។
ក្រោយពីធ្វើពិធីចែកអំណោយ​​ ឯកឧត្ដម មេបញ្ជាការ និងសហការីជាច្រើននាក់ បានអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យដល់គ្រួសារអាវុធហត្ថអាវុធហត្ថ០១គ្រួសារដែលជួបការលំបាកដោយជម្រកមិនសមរម្យ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ ក្រោយពីសួរសុខនិងពិនិត្យជម្រកហើយនោះ ឯកឧត្ដម មេបញ្ជាការ និងសហការី ធានាជួយសាង់សង់ជម្រកឲ្យបានសមរម្យនៅក្រោយពេលចូលឆ្នាំប្រពៃណីជាតិខ្មែររួចផងដែរ៕