VDEO ទីភ្នាក់ងារអវកាស អាម៉េរិកណាសា ឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ បានសម្រេចដោយជោគជ័យ នូវបច្ចេកវិទ្យាបញ្ជូន វីដេអូដែលមាន គុណភាពខ្ពស់ពីស្ថានីយ៍ អវកាសអន្តរជាតិ មកកាន់ផែនដី ដោយប្រើ ឧបករណ៍ ទំនាក់ទំនង ឡាស៊ែរថ្មីមួយ ដែលបច្ចេកវិទ្យានេះ អាចនឹងជួយទៅដល់ការ ផ្លាស់ប្តូរមូលដ្ឋាន នៃរបៀប ទំនាក់ទំនងនៅក្នុងបេសកកម្ម លំហរអវកាសឆ្ងាយៗ នាពេលអនាគតបាន។
អង្គការណាសាបាននិយាយថា ការបញ្ជូនវីដេអូ ដែលមានទំហំ ១៧៥មេហ្គាបៃ ដែលមាន ចំណងជើងថា "Hello, World" បានថតត្រឹមតែ ៣,៥ វិនាទីដែលត្រូវគ្នាទៅនឹង អត្រាបញ្ជូន ទិន្នន័យចំនួន ៥០ មេហ្គាបៃ ក្នុងមួយវិនាទី និងអាចស៊ីពេល ច្រើនជាង១០នាទី បើប្រើវិធីសាស្ត្រកាលពីអតីតកាល ។
ទីភ្នាក់ងារបាននិយាយទៀតថា ការធ្វើ តែស្តវីដេអូទាំងមូល ដែលបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ មានរយៈពេល ១៤៨ វិនាទី។ អង្គការណាសាបាននិយាយថា ការបង្ហាញបច្ចេកវិទ្យា ដែលគេហៅថា Optical Payload for Lasercomm Science (OPALS) បានផ្តោតលើថាមពលឡាស៊ែរ ដើម្បីឈានដល់ការទាញយក អត្រាទិន្នន័យរវាង ១០ដង ទៅ ១០០០ដង ខ្ពស់ជាងការទំនាក់ទំនង លំហបច្ចុប្បន្ន ដែល ពឹងផ្អែកលើរលកវិទ្យុនោះ ៕