ព្រះវិហារ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ លេខ១ ដល់ក្រុមកីឡាកបាលទះលក្ខណៈវិលជុំរយះពេល៣ថ្ងៃ ដោយចាប់ផ្តើមបើការប្រគួតពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៣ ខែមេសា
ឆ្នាំ២០១៧នេះ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរការ នព្វសក្តិ ពុទ្ធសករាជ.២៥៦១ គ្រិះសករាជ.២០១៧ និងមាន វត្តមានអញ្ជើញចូលរួមដ៍ឧត្តុងឧត្តមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ ទិសទី១ ប្រាសាទព្រះវិហារ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវ ចាន់ សាមីស្រីឌឹក រួមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយ និងពលទាហាន ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ មាស សុវណ្ណារី មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងជាគណៈកម្មាការ រៀបចំការប្រគួត មានប្រសាសន៍បញ្ជាក់ថា ក្រោយពីបានធ្វើការប្រគួតយ៉ាងសកម្មអស់រយះពេល៣ថ្ងៃ ដោយមាន ក្រុមកីឡាកចូលរួមប្រគួត សរុបចំនួន៦ក្រុម ក្នុងនោះមានក្រុមកីឡាករបាល់ទះ មកពីកងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ៨ កងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ក្រុមកីឡាករបាល់ទះរបស់សាលាខេត្តព្រះវិហារ និងក្រុមកីឡាករបាល់ទះមកពីសាលាខេត្តកំពង់ចាម ធ្វើការប្រគួតជាលក្ខណៈវិលជុំ និងមិត្តភាព លោកថាក្រោយពីបានធ្វើការប្រគួត អស់រយះពេល៣ថ្ងៃកន្លងមក ចំណាត់ថ្នាក់លេខ១ បានទៅលើ ក្រុមកីឡាករបាល់ទះ របស់កងពលធំអន្តរាគមន៍លេខ៣ និងចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាករបាល់ទះ របស់កងពលតូចអន្តរាគមន៍លេខ៨ លោកបន្តថាចំពោះចំណាត់ថ្នាក់លេខ១ ទទួលបានថវិការចំនួន (២លាន រៀល បាល់១ និងសំណាញ់១) ចំណាត់ថ្នាក់លេខ២ ទទួលបានថវិការចំនួន១.៥០០.០០០.០០៛(មួយលាន.ប្រាំ សែនរៀល) បាល់១ សំណាញ់១ ដោយឡែកក្រុមកីឡាករទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានថវិការចំនួន (១លានរៀល) បាល់១ សំណាញ់១ និងក្រុមកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ៤ និងលេខ៥ ទទួលបាន ថវិការចំនួន៨០០.០០០.០០៛(ប្រាំបីសែនរៀល) រួមទាំងបាល់១ និងសំណាញ់១ផងដែរ ។ ឯកឧត្តម បន្តទៀតថាចំពោះការប្រគួតបាល់ទះ ជាលក្ខណៈមិត្តភាព រវាងកីឡាករបាល់ទះដែលមកពីសាលាខេត្តកំពង់ចាម បានប៉ះជាមួយក្រុមកីឡាករបាល់ទះ របស់កងពលធំអន្តរាគមន៍លេខ៣នោះ ដោយជ័យជំនះបានទៅលើក្រុមកីឡាករ បាល់ទះ កងពលធំអន្តរាគមន៍លេខ៣ ចំនួន៣សិចជាំគ្នា ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ក៍បានថ្លែងការកោតសរសើរទៅដល់ក្រុមកីឡាក រួមទាំងគណៈកម្មាការទាំងអស់ ដែលបានយកចិត្តទុកដាក់ ចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ការប្រគួតនេះឡើង ដើម្បីជាការជួយលើកស្ទួយ នូវវិស័យកីឡាជាតិយើងឲ្យមានកិត្តិយស កាន់តែខ្ពង់ខ្ពស់ឧត្តុងឧត្តម នៅលើឆាកអន្តរៈជាតិ ពិតណាស់កីឡាមានសារៈយ៉ាងសំខាន់ដល់យើងទាំងអស់គ្នា ធ្វើឲ្យយើងមានភាពស្និតស្នាល ព្រោះថាកីឡាបានផ្តល់ នូវស្មារតីសាម្គីភាព មិត្តភាព ពិសេសកីឡានាំមកនូវសុខភាពល្អ ឯកឧត្តមបញ្ជាក់ថា សុខភាពគឺជា ទ្រព្យមួយដ៍មានសារៈយ៉ាងសំខាន់ ដែលមិនអាចកាត់ថ្លៃបាន មិនតែប៉ុន្នោះកីឡា ក៍ធ្វើឲ្យយើងមានភាពសប្បាយរីករាយ និងចេះអំណត់អត់ធ្មុត យោគយល់អព្យាស្រ័យ ឲ្យគ្នាទៅវិញទៅមក ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា បើសិនជាប្រទេសយើង មិនមានសន្តិភាពនោះទេ យើងទាំងអស់គ្នា ក៍មិនមានឱកាសមកជួបជុំគ្នាបាននោះទេ ដូច្នេះយើងទាំងអស់គ្នា ត្រូវខិតខំជួយគ្នាថែរក្សាឲ្យបានគង់វង្ស នូវសន្តិភាព ស្ថេភាពសង្គមក្រោយការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីប្រសាសន៍សំណេះសំណាលបានបញ្ចប់ ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង បានប្រគល់ពាន និងថវិការ ដល់ក្រុមកីឡាករទាំង៦ក្រុម ដោយឡែកលោកជំទាវ ចាន់ សាមីស្រីឌឹក ក៍បានឧបត្ថម្ភបន្ថែម ទៅដល់ក្រុមកីឡាករ ចំនួន៨០នាក់ ក្នុងម្នាក់ថវិការចំនួន៥ម៉ឺនរៀល អញាកណ្តាល៧នាក់ ក្នុងម្នាក់ថវិការ១០០ដុល្លាអាមេរិច ៕សួនលីណា