ខ្មាន់កាំភ្លើងចូលបាញ់រះពេលទទួលទេវតាឆ្នាំថ្មីបណ្ដាលអោយមនុស្ស ស្លាប់និងរបួស៤នាក់នៅស្រុកម៉ាឡៃ

0

បន្ទាយមានជ័យ៖ ខ្មាន់កាំភ្លើងដែលគេស្គាល់ថាជាយោធានៅ អង្គភាព តំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ ដែលឈរជើង នៅចំណុចភ្នំឆ័ត្រ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ព្រោះតែមានគំនុំស្នេហាជាមួយកូនស្រីម្ចាស់ផ្ទះចូលបាញ់រះពេលទទួល

ទេវតាឆ្នាំថ្មីបណ្ដាលអោយស្លាប់និងរបួស៤នាក់ហេតុការនេះកើតឡើងនៅវេលាម៉ោង ៣និង១៥ នាទី ទាបភ្លឺនៅចំនុច ភូមិថ្មី ឃុំថ្មី ស្រុកម៉ាឡៃ បន្ទាយមានជ័យបង្កឡើងដោយជនសង្ស័យឈ្មោះ រេត រាត្រី ភេទ ប្រុសអាយុ២៦ឆ្នាំ ជនសង្ស័យជាយោធា នៅអង្គភាព តំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ ដែលឈរជើង នៅចំណុចភ្នំឆ័ត្រ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពយកកាំ
ភ្លើងAK បាញ់រះចូលទៅក្នុងផ្ទះរបស់ ឈ្មោះ មៃគឹម លូន ក្នុងពេលម្ចាស់ផ្ទះបើកទ្វា ចេញមកអ៊ុចធូបទទួលទេវតាឆ្នាំថ្មី។ក្នុងការបាញ់រះនេះបណ្តាអោយមនុស្សចំនួន៤នាក់ របួស់នឹងស្លាប់ ។១ឈ្មោះ ជូបសាំង លីន ភេទប្រុសអាយុ ៣០ឆ្នាំកូនម្ចាស់ផ្ទះបាញ់ត្រូវពោះមួយ គ្រាប់បណ្តាលអោយស្លាប់នៅនឹងកន្លែង។២ឈ្មោះ ម៉ែ សុវណ្ណ រាឌី ភេទស្រីអាយុ ៣២ឆ្នាំបាញ់ត្រូវត្រគាកជូនទៅមណ្ឌលសុខភាពស្រុកម៉ាឡៃបានស្លាប់បាត់បង់ជីវិត ។៣ឈ្មោះ សុខ ខាត់ណា ភេទស្រីអាយុ ៥៥ឆ្នាំម្ចាស់ផ្ទះបាញ់ត្រូវរបួសត្រគាកនឹងជើងបានបញ្ជូនព្យាបាលនៅប្រទេសថៃហើយក៏បានស្លាប់ ។៤ឈ្មោះ អឹម សំបុន ភេទប្រុស អាយុ ៣៤ឆ្នាំត្រូវជាកូនប្រសារម្ទាស់ផ្ទះត្រូវរបួស ធ្ងន់ពង ព្យាបាលសង្រ្គោះបន្ទាន់នៅ ប្រទេសថៃ។បញ្ជាក់ថា៖ ហេតុចូលបាញ់រះដោយសារគំនុំស្នេហា ជាមួយឈ្មោះជូបចាន់ដាត្រូវជាកូនស្រីរបស់ម្ចាសផ្ទះ៕