VDEO នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron បានរៀបចំកិច្ចពិភាក្សាមួយ ជាមួយប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ដែលជាសមភាគីរបស់ខ្លួន ព្រមទាំងបានព្រមានថា រដ្ឋាភិបាលក្រុងម៉ូស្គូ នឹងបន្តប្រឈមនឹងភាព ឯកោលើឆាកអន្តរជាតិ ជាបន្តទៀត ប្រសិនបើរុស្ស៊ី មិនព្រមស្វែងរកដំណោះស្រាយទាក់ទងនឹងវិបត្តិនៅ អ៊ុយ ក្រែន។ កិច្ចជំនួបនេះធ្វើឡើងក្នុងទីក្រុងប៉ារីស បន្ទាប់កិច្ចប្រជុំមេដឹកនាំក្រុមប្រទេស G7 ហើយចេញសេចក្តីសម្រេចថា នឹងបន្តពង្រីកការដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ីបន្ថែមទៀត ។
ការព្រមាននេះបានធ្វើឡើង ស្របពេលដែលទំនាក់ ទំនងរវាង ចក្រភពអង់គ្លេស និង រុស្ស៊ីឈានទៅរកការធ្លាក់ចុះ។ សូមជំរាបថា ក្នុងកិច្ចប្រជុំ G7 ក្នុងទីក្រុង ប្រូហ្សែល ក្នុងពេលថ្មីៗនេះ ប្រទេសរុស្ស៊ី មិនអនុញ្ញាតឲ្យចូលរួមឡើយ ដោយសារវិបត្តិនៅគ្រីមា កាលពីខែមីនា ឆ្នាំ២០១៤កន្លងទៅនេះ។
បន្ទាប់ពីភាពតានតឹងកើតឡើង អង្គម្ចាស់ ឆាល បានចាត់ទុកទង្វើរបស់លោក ពូទីន ដូចទៅនឹងលោក អាដុល ហ៊ីត្លែ។ ជាមួយគ្នានេះដែរ លោក Cameron បានបញ្ជាក់ថា លោកប្រធានាធិបតី ពូទីន ចាំបាច់ត្រូវទទួលស្គាល់ជោគជ័យ នៃការបោះឆ្នោត ដ៏ស្របច្បាប់របស់លោក Poroshenko ដែលជាប្រធានាធិបតី អ៊ុយក្រែន កំពុងកាន់អំណាច បច្ចុប្បន្ន។
មិនតែប៉ុណ្ណោះ រុស្ស៊ី ត្រូវតែបញ្ឈប់សកម្មភាពបាញ់ប្រហារ នៅតាមបន្ទាត់ព្រំដែនប្រទេសអ៊ុយក្រែន និងបញ្ឈប់ការគាំទ្រទៅលើក្រុមសកម្មជនបំបែកខ្លួនក្នុងប្រទេស អ៊ុយក្រែន។ មិនដូចច្នោះទេ រុស្ស៊ីនឹងប្រឈមមុខ ការដាក់ទណ្ឌកម្មបន្ថែមទៀត៕