អាជ្ញាធរខេត្តកែបតែងតែផ្តល់ភាពសប្បាយរីករាយជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងឱកាសចូលឆ្នាំថ្មី

0

កែប៖ ស្នាមញញឺមនិងភាពស្រស់ស្រាយរបស់ថ្នាក់ដឹកនាំខេត្តកែបដែលតែងតែមានភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាននោះ ពីតជាបានធ្វើឱ្យមន្ត្រីរាជការពីសេសប្រជាជន មានភាពកក់ក្តៅ ពិសេសការស្និតស្នាលរាក់ទាក់របស់អាជ្ញាធរក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ

ខ្មែរនេះ ពីតជាធ្វើឱ្យមានចំណាប់អារម្មណ៍កាន់តែមុតមាំ ពីសំណាក់មហាជនព្រោះនេះជាការរួមសុខរួមទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋគ្រប់តំបន់។
យ៉ាងណាមិញការបង្កើតបរិយាកាសរីករាយក្នុងពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន២ថ្ងៃមកហើយដែលថ្នាក់ដឹកនាំខេត្តកែប គឺឯកឧត្តម កែន សត្ថា បានដឹកនាំមន្ត្រីក្រោមឱវាទមកចូលរួមលេងល្បែងប្រជាប្រិយនិងល្បែងកំសានផ្សេងៗស្ថិតក្នុងទីអារាមនានា ដូចជាវត្តកំពង់ត្រឡាច វត្តភ្នំសសៀរជាដើម។ក្រៅពីនោះលោកក៏បានបង្កើតនូវកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀតថែមទាំងមានរង្វាន់លើកទឺកចិត្តដល់កុមារាកុមារីនិងមហាជនផងដែរ។
សូមបញ្ជាក់ថា​ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ខែមេសា ឆ្នាំ២០១៧អភិបាលខេត្តនឹងដឹកនាំសហការីដើម្បីចូលរួមលេងល្បែងប្រជាប្រិយនិងរាំកំសាន្តនៅក្នុងបរិវេណវត្តភ្នំលាវ ឃុំពងទឺក ស្រុកដំណាក់ចង្អើរបន្តទៀត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមកចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើនកុះករ ដើម្បីជួយញាំងពិធីនេះឱ្យកាន់តែសប្បាយរីករាយនិងក៏ដើម្បីអបអរសាទរថ្នាក់ដឹកនាំខេត្តកែប ដែលលោកបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការចំណាយជួយទំនុកបំរុងរាល់គ្រប់កម្មវិធីនោះ ៕