កំពង់ធំ ÷កាលពីវេលាម៉ោង១៦.២៥នាទី ថ្ងៃទី១៧ខែមេសាឆ្នាំ២០១៧ មានករណីប្រើអំពើហឹង្សាប្រើអាវុធ(ដំបងដងចប) ដោយសារ បងថ្លៃវាយក្បាលប្អូនថ្លៃ នៅក្នុងភូមិចើងដើង ឃុំ ចើងដើង ស្រុក បារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនបង្ករឈ្មោះជុត ជា ភេទប្រុស អាយុ ៣៧ឆ្នាំភូមិខាងលើ ត្រូវជា(បងថ្លៃ)បានយកដងចបវាយក្បាលប្អនថ្លៃដាច់រយះ (២៤ថ្នេរ) ឯជនរងគ្រោះឈ្មោះសួន ជី ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិដូចគ្នា។មូលហេតុឈ្លោះប្រកែកគ្នា។ ក្រោយពីកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ឯជនល្មើសនិងវត្ថុតាង បញ្ជូនទៅអធិការដ្ឋានស្រុកបារាយណ៍ ៕