សមត្ថកិច្ច​ចម្រុះ​ខេត្តរតនគិរី ចុះ​រឹបអូស​ឈើប្រណិត​​បាន១,០៦០​កំណាត់ដែលក្រុមឈ្មួញបានលាក់ទុកក្នុងព្រៃបំម្រុងដឹកបន្តទៅប្រទេសវៀតណាម

0

ខេត្តរតនគីរី ៖ ឈើប្រណិត ១,០៦០កំណាត់ ដែល​ក្រុមឈ្មួញ​បានលាក់ទុកនឹងធ្វើ​សកម្មភាព​កាប់បំផ្លាញព្រៃសហគមន៍ នឹងតំបន់ដែនជំម្រកសត្វព្រៃលំផាត់ ហើយ​ដឹកជញ្ជូន​យកមក​លាក់ទុក​នៅក្នុង​ព្រៃ​ជ្រៅមួយកន្លែងនៅ ក្នុងស្រុក​ចំនួនពីរជាប់​គ្នា​ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចុះ

បង្ក្រាបនិង​រឹបអូស​យកទៅ​រក្សាទុកនៅស្នាក់ការបរិស្ថានស្រុកលំផាត់​ជា​សម្បត្តិ​របស់រដ្ឋ ។

សមត្ថកិច្ចចម្រុះ ដែលចុះ​ប្រតិបត្តិ​ការបង្ក្រាបនឹងរឹបអូស​ឈើនេះបានឲ្យដឹងថា បាន​ធ្វើឡើង​រយះពេល​៥ ថ្ងៃជា​បន្តបន្ទាប់​គ្នា គឺ​ចាប់​ពីថ្ងៃ​៧-៨ ខែមេសានេះ ដល់​ថ្ងៃ​១៤ ខែ​មេសា ឆ្នាំ២០១៧ នៅ​ទី​តាំងចំនួន៣ផ្សេងគ្នា ទីតាំង​ទី​១ នៅក្នុងភូមិដ​រធំ ឃុំ យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ រឹបអូស បានចំនួន៤២៦កំណាត់។
ទី​តាំងទី​២ នៅក្នុង​ភូមិ​សមុទ្រលើ ឃុំសេដា ស្រុក​លំផាត់ រឹបអូស បានចំនួន៥២៦កំណាត់។
ទីតាំងទី៣ នៅក្នុងភូមិតាកុកព្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ រឹបអូសបានចំនួន១០៨កំណាត់។

ប្រភពបានបន្តថា មានឈើហ៊ុបនឹងឈើជ្រុងទាំងនោះជាប្រភេទឈើសុក្រំ ផ្ចឹក ផ្តៀក នឹងឈើខ្វាវ មានមុខកាត់ពីរ៥០ទៅដល់១០០ម៉ែត្រ ប្រវែងចាប់ពីរ៥ទៅដល់១២ ម៉ែត្រ សរុប:១,០៦០កំណាត់ ។បច្ចុប្បន្នឈើដែលរឹបអូសបាននោះសមត្ថកិច្ចយកមករក្សាទុកនៅស្នាក់ការបរិស្ថានស្រុកលំផាត់។ដោយ​អនុវត្តតាម​បទបញ្ជា​របស់ ប្រធាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ​ថ្នាក់ជាតិ ៕ដោយ: យក្ខឡោម