ចោត្បាញអាយអស់លក្ខណ៍ត្រូវសមត្ថកិច្ចចាប់ខ្លួន

0

ខេត្តរតនគិរី៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃមួយគ្រឿងនៅចំណុចផ្ទះឈ្មោះ ដេត ពិសិដ្ឋ កាលពីវេលាម៉ោង១២៖០០នាទីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង ថាងអ៊ុក ភេទ ប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ ។​សម្ភារៈដកហូតបាន រួមមាន៖ទូរស័ព្ទដៃម៉ាកអាយហ្វូន ១ គ្រឿងខោ អាវ ចំនួន ១ កំប្លេម៉ាស់បិទមុខ ១មួកចំនួន ១ម៉ូតូចំនួន ១ គ្រឿង ។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុង បានលុង ដើម្បីបំពេញសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ: យក្ខឡោម