បន្ទាយមានជ័យ៖ដោយមានការគាំទ្រពីស្ថាបន័ជំនាញរបស់រាជរដ្ឋាពិបាលកម្ពុជា ពិសេសអគ្គនាយកដ្ឋានកសិកម្មភូតគាមអនាម័យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រុមហ៊ុន ផៅវ៍រ យូនីធី (ខេមបូឌា) អ៊ិនវេសមេន Power Unity (Cambodia) Investment Co.,Ltd បានសម្រេចគោលដៅនាំចេញដំឡូងមីស្ងួតទៅកាន់ប្រទេសថៃក្នុង ឆ្នាំ២០១៧ តាមផែនការកំណត់ ១លានតោន។ នេះបើតាមការឲ្យដឹងពី លោក ឆុំ ចាន់ណា ហៅជេមស៍ ជំនួយការក្រុមហ៊ុនផៅវ៍រ យូនីតធី (កម្ពជា) អ៊ិនវេសមិន ខូអិលធីឌី ។ ដើម្បីសម្រេចបានគោលដៅនៃការនាំចេញនេះ ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនបញ្ជារទិញពីប្រទេសថៃចំនួន ៨ក្រុមហ៊ុន និងបាននាំចេញផលិតផលដំឡូងមីជាមធ្យមចំនួន ៧០០០តោនក្នុងមួយថ្ងៃ តាមច្រកព្រំដែនកម្ពុជា ថៃ គឺតាមច្រកព្រំ អូររំដួល ភ្នំព្រឹក សំពៅលូន ម៉ាឡៃ បឹងត្រកួន និងច្រកអូរស្មាច់ជាដើម ។ ឆ្នាំនេះតម្លៃទីផ្សារអន្តរជាតិដំឡូងមីបានធ្លាក់ចុះតាំងពីដើមទីដល់ជិតចុងទី (តម្លៃទិញនៅព្រំដែនថៃឥឡូវនេះ ១គក្រដំឡូងមីស្ងួត ថ្លៃ ៤.៣ បាតប្រាក់ថៃ ថោកជាងឆ្នាំ២០១៦ ពី ០.៥បាត ទៅ០.៧បាត) ។ទោះជាតម្លៃដំឡួងមីធ្លាក់ចុះបែបនេះក៏ដោយ ប៉ុន្តែដោយមានការសហការល្អយ៉ាងរលូនលើបែបបទនាំចេញពីក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសមត្ថកិច្ចគ្រប់ជំនាញតាមច្រកព្រំដែនកម្ពុជាថៃ ធ្វើឲ្យក្រុមហ៊ុនអាចជំនះគ្រប់ឧបសគ្គ និងសម្រេចការនាំចេញតាមផែកការកំណត់ខាងលើ។ លោក ឆុំ ចាន់ណាហៅជេមស៍បានបន្តទៀតថា ក្រុមហ៊ុន ផៅវ៍រ យូនីធី (ខេមបូឌា) អ៊ិនវេសមេន Power Unity (Cambodia) Investment Co.,Ltd នឹងខិតខំពង្រីកបរិមាណនាំចេញផលិតផលដំឡូងមីនេះឲ្យបានកាន់តែច្រើនថែមទៀតស្របតាមគោលការនាំចេញ ដើម្បីជួយបង្កើនប្រាក់ចំណូលកសិករ រួមចំនែកជាមួយរាជរដ្ឋាភិបាលក្នងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលករដ្ឋ។