កែប៖ ក្រោយពីបញ្ចប់ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តកែបក៏បានធ្វើកិច្ចប្រជុំបូកសរុបវាយតម្លៃនូវលទ្ធផលការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈមុននិងក្រោយថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលបានរៀបចំឡើងក្នុងសាលប្រជុំសាលាខេត្តកែបនៅព្រឹកថ្ងៃទី២០ខែ
មេសាឆ្នាំ២០១៧,ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងអភិបាលរង និងអស់លោកជាប្រធាន អនុប្រធាននៃមន្ទីរស្ថាប័នពាក់ព័ន្ធនានាព្រមទាំងកងកំលាំងប្រដាប់អាវុធទាំង៣អង្គភាពផងដែរ។នៅក្នុងឱកាសនោះឯកឧត្តម ក៏បានកោតសរសើរដល់សមត្ថកិច្ច ដែលបានការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ បានល្អប្រសើរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិយើង៕