ឯកឧត្ដម​ចាន់-ចេស្ដា​ដឹកនាំ​កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល

0

ខេត្តកំពត​ នៅព្រឹកថ្ងៃ​ទី​២១ ខែមេសា​ឆ្នាំ​២០១៧ រដ្ឋបាលខេត្ត​កំពត​បានបើកកិច្ច​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រោមវត្តមានអធិបតី​ភាព ឯកឧត្ដម
​ចាន់-ចេស្ដា អភិបាល​នៃ​គណៈភិបាល​ខេត្ត​និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាល​ខេត្ត​។​
-កម្មវីធី​កិច្ចប្រជុំ​រួមមាន​៖
១.មតិបើក​កិច្ចប្រជុំ​របស់​ឯកឧត្ដម ចាន់-ចេស្ដា​អភិបាល​នៃ​គណៈភិបាល​ខេត្ត​និង​ជាប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​
២.របាយការណ៍ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ប្រចាំត្រី​មាសទី ១ ឆ្នាំ២០១៧​
៣.បទអន្តរាគមន៍បង្ហាញលទ្ធផល៖
-​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ទ្រង់ទ្រាយ​ធំ​លើកទី១
-យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ជលផល និងធនធានធម្មជាតិ
-ការងារថែរក្សា ការពារ​សន្តិសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ​ជូនប្រជា​ពលរដ្ឋ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​
៤.មតិបូកសរុបបិទកិច្ចប្រជុំរបស់ ឯកឧត្ដម​ចាន់-ចេស្ដា​អភិបាល​នៃ​គណៈភិបាល​ខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាល​ខេត្ត​
៥.អានប្រកាសរបស់ក្រសួង​មហាផ្ទៃ​ស្ដីពី​ការផ្ដល់ប័ណ្ណសរសើរ និងលិខិតសរសើរដល់ប៉ុស្តិ​នគរបាល​រដ្ឋបាល ឃុំ សង្កាត់​
៦.ពិធី​ប្រគល់​ប័ណ្ណ និងលិខិត​សរសើរ និងប្រាក់រង្វាន់ដល់រដ្ឋបាល​ឃុំ សង្កាត់