កំពង់ធំ = នៅព្រឹកថ្ងៃទី៨ខែមេសា ឆ្នាំ២០១៧វេលាម៉ោង១០ និង១៥នាទីព្រឹក ប្រជាពលរដ្ន១៧គ្រួសារ រស់នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំបាននាំគ្នាមកប្ដឹងត វ៉ា រឿង មន្រ្ដីកងរាជអាវុធហត្ថ ស្រុកបារាយណ៍ ដក់កាំភ្លើងខ្លី វៃប្រជាពលរដ្ន ម្នាក់ប្រេះលលាក្បាល ចំណែកម្នាក់ទៀតទ្រមខ្លួន នៅចំនុច ក្បែរគល់ស្ពាន បាក់ស្នា ក្នុងភូមិ ថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពពីប្រជាពលរដ្នបានអោយដឹងថា ជន រងគ្រោះទី១ ឈ្មោះ សុណ ចាន់នឿន 37ឆ្នាំ ភេទ ប្រុស ទី២ ឈ្មោះ នេត សៅ 64ឆ្នាំ ភេទប្រុស ទាំង ពីនាក់ រស់នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
អ្នកស្រីចាន់ ឌី ជាប្រជាពលរដ្ឋរងគ្រោះម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះជាច្រើនទៀត និងបាននៅក្នុងហេតុការដែលកងរាជអាវុធហត្ថវាយពលរដ្ឋបានថ្លែងប្រាប់ថា ពីដើមហេតុបណ្តាលឲ្យមានការវាយប្រជាពលរដ្ឋនោះ គឺរឿងបញ្ហារដីធ្លី ដែលជាដីនៅជើងភូមិ ប្រជាពលរដ្ឋបានអាស្រ័យផលតាំងពីសម័យលក់ស្រូវជូនរដ្ឋ លុះដល់ឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលបាន សម្បទានព្រៃនេះទៅក្រុមហ៊ុនពីរ ធ្វើវិនិយោគកាប់ព្រៃឈើ គឺ ក្រុមហ៊ុន មីលីហេង និងហ្គេត ទទួលយក ហើយក្រុមហ៊ុននោះបានធ្វើខុសគោលការណ៍ ដោយកាប់អស់ព្រៃសម្បទាន ហើយឈានទៅកាប់ដីព្រៃរបស់សហគមន៍ ដោយមានបញ្ហាក្រុមហ៊ុននោះ បានដកថយនៅឆ្នាំ២០០២ ប្រជាពលរដ្ឋបានចូលទៅកាន់កាប់ដីនោះបន្តទៀត ដោយបោះបង្គោលព្រុំត្រឹមត្រូវរហូតដល់ឆ្នាំ២០១២។
ក្នុងឆ្នាំ២០១២ ក្រុមយុវជនស្ម័គ្រសម្តេចតេជោ បានចុះទៅវាស់វែង ដើម្បីផ្តល់កម្មសិទ្ធិជូនពលរដ្ឋ តែដីក្នុងតំបន់នោះ មិនត្រូវបានវាស់វែងឲ្យទេ ដោយបានបញ្ជាក់ថា ខាងអាជ្ញាធរមិនអនុញ្ញាតិឲ្យវាស់វែង។
អ្នកស្រីបានបន្តថា ការវាស់វែងដីតាមលិខិត០០១ របស់រាជរដ្ឋាភិបាល បានដាក់ពាក្យស្នើសុំវាស់វែងទៅថ្នាក់ជាតិ ដើម្បីឲ្យជួយអន្តរាគមដល់ខាងនិស្សិតបានវាស់វែងផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ក្រោយមកអតីតអភិបាលស្រុក លោក ពេជ្រ សុធា បានហែករបងផ្ទះពលរដ្ឋយកដីមកធ្វើជាកម្មសិទ្ធិ និងបន្តជួលឲ្យក្រុមហ៊ុនដំឡូងមួយ ពលរដ្ឋមិនសុខចិត្ត ក៏បន្តប្តឹងរហូតពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ និងមកដល់គណៈកម្មាធិការជាតិដោះស្រាយទំនាស់ដីធ្លី។
ហើយខាង គណៈកម្មាធិការជាតិដោះស្រាយទំនាស់ដីធ្លី ចេញលិខិតឲ្យខាងខេត្តដោះស្រាយ ខេត្តក៏បង្កើតគណៈកម្មការដោះស្រាយដឹកនាំដោយអ្នកស្រី លី គឹមសៀវ និងបានប្រកាសថា បើពលរដ្ឋមានដីនៅទីនោះ នឹងទទួលបានកម្មសិទ្ធិ។ មិនទាន់នឹងទទួលបានកម្មសិទ្ធិផង ស្រាប់តែមានក្រុមវាស់វែងដីធ្លីថ្មីចុះមកវាស់វែងបន្តទៀតដោយអះអាងថា វាស់វែងឲ្យប្រជាពលរដ្ឋ ដោយបានប្រមូលឯកសារពីប្រជាពលរដ្ឋទាំងអស់ដើម្បីរៀបចំ ហើយពលរដ្ឋក៏បន្តរស់នៅ និងសង់ផ្ទះលើដីនោះបន្ររហូតមក។ ស្រាប់តែខាងខេត្តដាក់កម្លាំងមករុះរើ និងឈូស ស្ទូច បំផ្លាញផ្ទះប្រជាពលរដ្ឋ ដោយមានសមាសភាពចូលរួមយ៉ាងច្រើនលើសលប់ តាំងពីថ្នាក់មូលដ្ឋាន ហូតដល់ថ្នាក់ខេត្ត ជាមួយនឹងការអះអាងថា ការចុះវាស់វែងកាលពីលើកមុននោះ មិនមែនវាស់វែងចែកដីឲ្យប្រជាពលរដ្ឋនោះទេ គឺ ធ្វើអត្តសញ្ញាណកម្មដីធ្លីប៉ុណ្ណោះ។
អ្នកស្រីបានបង្ហាញការហួសចិត្តថា ទោះយ៉ាងណាក៏ដោយ គួណាស់ផ្តល់ដំណឹងឲ្យប្រជាពលរដ្ឋបានដឹង និងរៀបចំជាមុនដែរ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ទីពីរ បើរធ្វើអត្តសញ្ញាណកម្មដីធ្លី ចុះហេតុអ្វីប្រជាពលរដ្ឋខ្លះបាន(ដីលំនៅដ្ឋាន) និងប្រជាពលរដ្ឋមិនបាន?។
អ្នកស្រីបន្តថា អ្នកទទួលបានដីរួមមាន មេឃុំ ស្មៀនឃុំ បងប្អូនខាងឃុំ ខាងស្នៀនឃុំ… ឯប្រជាពលរដ្ឋដែលកាន់កាប់ជាក់ស្តែងមិនបាន។
អ្នកស្រីបន្តថា អ្នកទទួលបានដីរួមមាន មេឃុំ ស្មៀនឃុំ បងប្អូនខាងឃុំ ខាងស្នៀនឃុំ… ឯប្រជាពលរដ្ឋដែលកាន់កាប់ជាក់ស្តែងមិនបាន។
ប្រជាពលរដ្ឋបានប្តឹងតវ៉ារហូតមក តែគ្មានការដោះស្រាយរហូតមកដល់ថ្ងៃរុះរើ បន្ទាប់មកពេលករុះរើ ប្រជាពលរដ្ឋគ្រាន់តែទៅសួរ ពីករណីរុះរើនោះថា តើរុះរើហ្នឹងយក សម្ភារៈផ្ទះគាត់ទៅណា? មិនទាន់ទាំងបានសួរចប់ស្រួលបួលផង ស្រាប់តែស្ទុះមកវាយ និងជាន់ក្បាលពលរដ្ឋទៅនឹងដី ហើយយកកាំភ្លើងខ្លីវាយយកតែម្តង រហូតដល់ជ្រុះបង់ និងគ្រាប់រាយពេញដី ហើយវាយចំដៃខ្លួនឯងក៏ចោទពលរដ្ឋថា បានខាំដៃខ្លួន។ ហើយវាយទម្លាក់ពីលើម៉ូតូ យ៉ាងទីងណាត់ទីងណែង ជនរងគ្រោះមានចំនួនពីរនាក់ ១ ឈ្មោះនេត សៅ ពភេទប្រុសបានរបួសបែកក្បាល នឹងទីពីរឈ្មោះសុន នឿនភេទប្រុស អ្នកទាំងពីរនាក់រស់នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ពិសេសជាងនោះ មានប៉េអ៊ឹមម្នាក់ ឈ្មោះ សោ គឹមហាក់ ជាជនដៃដល់ យកមកពីស្រុកបារាយ បានគម្រាប់បាញ់សម្លាប់ប្រជាពលរដ្ឋ ដោយបានអាមេកាំភ្លើងជាស្រេច តែមិនទាន់បានបាញ់ទេ អ្នកកស្រីបានបន្តថា លោកសោ គឹមហាក់ នោះអតីតជាឧក្រឹដ្ឋជន ដែលធ្លាប់បាញ់សម្លាប់ប្រជាពរដ្ឋយ៉ាងសាហាវ។
ពាក់ពន្ឋការវាយពលរដ្ឋនេះដែរ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ប្រជាពលរដ្ឋប្រមាណ៣០នាក់ឡើងមកធ្វើការតវ៉ានៅសាលាខេត្តកំពង់ធំព្រឹកនេះ ដើម្បីតវ៉ាប្តឹងអភិបាលខេត្តកំពង់ធំឲ្យជួយដោះស្រាយ រឿងកងរាជអាវុធហត្ថ ឈ្មោះជួន ហាក់ ដែលជាមន្រ្ដីកងរាជអាវុធហត្ថស្រុកបារាយណ៍ ក្នុងការឡើងមកតវ៉ានេះ គឺទាមទារស្នើរ