គោយន្តកែច្នៃ៣គ្រឿងដឹកឈើសុក្រំត្រូវកម្លាំងប៉ះអឹម បង្ក្រាប នៅស្រុកអូរយ៉ាដាវ

0

ខេត្តរតនគិរី៖ កម្លាំងអាជ្ញាធរស្រុកសហការណ៍ជាមួយកម្លាំងប៉ះអឹមស្រុកចុះបង្ក្រាបនឹងរឹបអូស គោយន្តកែច្នៃចំនួន៣គ្រឿងដឹកឈើទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងភ្នំក្រហម ក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើនោះនៅវេលាម៉ោង១១នឹង៤៥នាទីយប់

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលំមួយខ្សែ ស្ថិតនៅភូមិប្លង់ឃុំប៉ាតេស្រុកអូរយ៉ាដាវបម្រុងឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមច្រករបៀងភ្នំក្រហម។
ទាក់ទិននិងករណីខាងលើនេះលោកសុខ មីន មេបញ្ជាការប៉ះអឹមស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ដោយមានការបញ្ជាពីលោកជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរីទើបកម្លាំងប៉េអឹមស្រុកនិងអាជ្ញាធរស្រុកអូរយ៉ាដាវបានចុះចាប់គោយន្តកែច្នៃចំនួន៣គ្រឿងផ្ទុកឈើសុក្រំ មានមុខកាត់៥០ ,៦០ ប្រវែង៣ទៅ៤ម៉ែត្រ បំណងយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងខាងលើ នេះ។

លោកសុខ មីន បានបន្តទៀតថា វត្ថុតាងទាំងគោយន្តនិងឈើយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកបរកែវចំនួនពិតប្រាកដមិនទាន់ធ្វើការវាស់វែងនៅឡើយនោះទេ ចំណែក តៃកុងគោយន្ត ទាំង៣នាក់បានរត់គេចខ្លួនបាត់។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់ភូមិឃុំខាងលើបានឲ្យដឹងថា ច្រករបៀងភ្នំក្រហមមួយនេះជាច្រករបៀងយ៉ាងសំខាន់ដែលក្រុមឈ្មួញបានដឹកជញ្ជូនឈើគ្រប់ប្រភេទយកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាមយ៉ាងសកម្ម ៕ដោយ: យក្ខឡោម