ជនសង្សយ័ម្នាក់ត្រូវបានកំលាំងនគបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ខេត្តរតនគិរីធ្វើការឃាត់ខ្លួនតាមដីការបង្គាប់របស់ចៅក្រមសើបសួរលោកគឹមអរងនៃសាលាដំបូងខេត្តព្រះសីហនុពីបទមនុស្សឃាតដោយចេត្តនាតាមដីការលេខ៣៣ចុះថ្ងៃទី២៥ខែមិនាឆ្នាំ២០០៩

0

ខេត្តរតនគិរី:កាចាប់ខ្លួនជនសង្សយ័នេះបានធ្វើឡើងនៅវេលាម៉ោង៩.៣០នាទីថ្ងៃទី២១ខែមេសាឆ្នាំ២០១៧។
ក្រោយពីកំលាំងពហ្មទណ្ឌ័កំរិតធ្ងន់បានធ្វើការស្រាវជ្រាវរកតាមដីការបង្គាប់ទើបឈានដល់ឃាត់ខ្លួនបានជនសង្ស័យនោះឈ្មោះ ថាច់ យ៉ាង ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើចំការ នៅចំណុចភូមិកាទៀងឃុំល្បាំ១ស្រុកលំផាត់ខេត្តរតនគិរី ។
ដែលពាក់ព័ន្ឋករណីមនុស្សឃាតដោយចេតនាប្រព្រឹត្តធ្វើឡើងនៅចំណុចភូមិអូរតាប៉ាងឃុំ អូរឧញ៉្ញាហេង ស្រុក ព្រៃនប់ខេត្ត ព្រះហីហនុ កាលពីថ្ងៃទី០៨ខែមិនាឆ្នាំ២០០៩មកម្លេះ។ហើយនៅថ្ងៃទី២២ខែមេសាឆ្នាំ២០១៧មន្រ្តីនគរបាលព្រហ្មទណ្ទកំរិតធ្ងន់ខេត្តព្រះសីហនុ បានមកធ្វើការសហការជាមួយមន្រី្តនគរបាលព្រហ្មទណ្ទកំរិតធ្ងន់ខេត្តរតនគិរីបំពេញបែបបទនាំខ្លួន ជនសង្ស័យទៅកាន់ទឹកដីកើតហេតុដើម្បីកាត់ទោសតាមផ្លូវច្បាប់ ៕ដោយ: យក្ខឡោម