ការ​បង្កបង្កើនផល​នៅ​រដូវប្រាំង​និង​ការដាំ​ដំណាំ​របស់​ប្រជា​ពល​រដ្ន​ក្នុងភូមិ​

0

សៀមរាប​=​ដោយសារតែ​ប្រទេស​កម្ពុជា ជា​តំបន់​ទទួល​ឥ​ពល​ខ្យល់មូសុង​ដែល​អំណោយផល​ដល់​ដំណាំ​កសិកម្ម និង​ឧស្សាហកម្ម បន្ទាប់ពីរ​រដូវវស្សា​កន្លងផុតទៅ ប្រជា​ពល​រដ្ន​នាំគ្នា​ច្រូ​វ​ស្រូវ​នៅ​រដូវរំហើយ និង​បន្តធ្វើ​ស្រែប្រាំង បែប​លក្ខ​ណះ​គ្រួសារ ការដាំ​ដំណាំ ការចិញ្ចឹម​សត្វ ការនេសាទ និង​ប្រកបមុខរបរ​ផ្សេងៗ​ទៀត​ដោយ​មិន​ទុក​ពេលវេលា​អោយនៅ​ទំនេរ​ឡើយ​ជាពិសេស​ប្រជា​ពល​រដ្ន​មួយចំនួនធំ​រស់នៅ​ទីជនបទ​ស្រុក​ស្រែចំការ​។​
ប្រជាកសិករ​យើង​នៅតាម​ទីជនបទ​ស្រុកស្រែ​ចំការ​បាន​ប្រកបមុខរបរ​បន្ទាប់បន្សំ​ដូចជា ការធ្វើ​ស្រូវប្រាំង ការដាំ​ដំណាំ មាន​ពោត សណ្ដែក ត្រសក់ ល្ពៅ ត្រ​គួ​ន ត្រប់ ស្ពៃ ជីរ រួមទាំង​បន្លែបង្កា​ជាច្រើន​មុខ​ទៀត​សំរាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​និង​លើសពី​សេចក្ដីត្រូវការ យកទៅលក់​នៅ​ទីផ្សារ​ដើម្បី​រក​កំរៃ​បន្ថែម​។ ភាព​ឧស្សារ​ព្យាយាម​បែបនេះ​ជា​គំរូ​ល្អ​សំរាប់​អោយ​ប្រជាកសិករ​យើង​ទូទៅ​អោយ​យក​តំរាប់​តាម​ចំពោះ​អ្នក​ដែល​គ្មាន​ការងារ​ធ្វើ អោយ​ចេះ​កែរ​ឆ្នៃ​នៃ​ការដាំដុះ​រក​ចំនូល​សំរាប់​គ្រួសារ​ជាការ​ជៀសវាង​ក្នុងការ​និរទេស​ខ្លួន​ទៅរក​ការងារ​នៅក្រៅ​ប្រទេស​ដោយ​ខុសច្បាប់​នាំអោយ​អន្ដរាយ​ដល់​អាយុជីវិត​ម្យ៉ាងទៀត​បានរស់នៅ​ជួបជុំ​ក្រុម​គ្រួ​ស្រារ កូន ប្រពន្ធ នៅក្នុង​ស្រុក​ក្នុងភូមិ ដោយ​មិនមាន​ការភ័យខ្លាច​ឬ​ការព្រួយបារម្ភ​អ្វី​ឡើយ និង​មិនបាច់​នាំចូល​បន្លែបង្កា​រួមទាំង​គ្រឿងឧបភោគ បរិភោគ​ផ្សេងៗ​ពីរ​បរទេស ដែល​ពោរពេញ​ទៅដោយ​ជាតិគីមី​នាំអោយ​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជា​ពល់រ​ដ្ន​យើង​ឡើយ​។​នេះ​ក៏ដោយ​សារភាព​វៃឆ្លាត​របស់​បងប្អូន​យើ​ត និង រាជ​រដ្នា​ភិ​បាល​ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ជីវភាព​ប្រជា​ពល​រដ្ន​ជាធំ ដោយ​ខិតខំ​គៀងគរ​អ្នក វិនិយោគទុន​ក្រៅប្រទេស​ដើម្បី​មក​បណ្ដាក់ទុន​ក្នុងស្រុក គ្រាន់​បាន​ប្រជា​ពល​រដ្ន​យើង​មានការ​ងារ​ធ្វើ ហើយ​ក្នុងនោះដែរ រាជ​រដ្នា​ភិ​បាល រួមជាមួយ​អង្គការ​នា​នា ក៏បាន​បង្កើតជា​ធារាសាស្ដ្រ​បូមទឹក បង្កើត​ប្រព័ន្ធ​ប្រឡាយទឹក​សំរាប់​ស្រោចស្រង់​ដំណាំ​ផ្សេងៗ​និង​ការធ្វើ​ស្រែប្រាំង​ជា​ភាពងាយស្រួល​ដល់​ប្រជាកសិករ​ក្នុង​ការដាំដុះ​ដំណាំ​បន្លែបង្កា​ផ្សេងៗ​ក្នុងទិសដៅ​លុបបំបាត់​ភាពក្រីក្រ​ជូន​ប្រជា​ពល​រដ្ន​យើង​ទូទាំងប្រទេស​៕​ប៊ុន​រិទ្ធី​