សៀមរាប=ការបណ្ដុះផ្សិតមិនចាំបាច់ចំណាយដើមទុនធំប៉ុន្មានទេ ព្រោះយើងអាចជ្រើសរើសតាមខ្នាត គឺខ្នាតតូច ខ្នាតកណ្ដាល ខ្នាតធំ ខ្នាតតូចត្រឹម៣០០$ ខ្នាតកណ្តាល៦០០$និងខ្នាតធំ៣០០០$ទៅតាមការជ្រើសរើសរបស់លោកអ្នក ចំពោះប្រជាពលរដ្នស្រុកស្រែចំការដែលទំនេរពីរការធ្វើស្រែចំការអាចជ្រើសរើសការបណ្ដុះផ្សិតនេះដើម្បើជួយគ្រប់គ្រងថវិការក្នុងការចំណាយប្រចាំថ្ងៃបានយ៉ាងងាយស្រួល ព្រោះអាចជួយលើកស្ទួយជីវភាពបានមួយកំរិតធំដោយគ្រាន់តែចេះពីររបៀបបណ្ដុះផ្សិតអោយបានច្បាស់លាស់ជៀសវាងការខាតបង់ប្រាក់កាសឥតប្រយោជន៍។
ដូច្នេះបងប្អូនប្រជាពលរដ្នដែលចង់ចេះការបណ្ដុះផ្សិតត្រូវចង់ចាំថា ជាដំបូងយើងយកអាចម៍រណាដើមកៅស៊ូមកលាយជាមួយកំបោរ ជីអៀរ៉េ កន្ទក់ ជ្រយអោយសព្វរួចផ្អាប់ទុករយះពេល៣,៤ថ្ងៃបន្ទាប់មកច្រកដាក់ក្នុងស្បោងតូចៗអោយបានច្រើនហើយយកទៅជំហុយក្នុងឡរយះពេល១២ម៉ោងដើម្បីអោយបែកញើសសព្វពេញថង រួចរើ យកចេញមកក្រៅទំរៀបជាជួរទុកអោយត្រជាក់ ទើបយើងរ៉ោយមេដែលជាល្បាយគ្រាប់ស្រូវដែលគេបានត្រាំលាយផ្អាប់សំរាប់រ៉ោយតាមថងនីមួយៗ១០ទៅ១៥គ្រាប់ក្នុងមួយថង ក្រោយមកគេយកក្រដាសមកបិតអោយជិតគ្រប់ថងរក្សាទុកអោយចេញញើសពណ៍ស ពេញតួរថងទើបយកមកទំរៀបក្នុងរោងជាជួរហើយចោះរន្ធតូចៗសំរាប់អោយផ្សិតដុះដោយដាក់ក្រោមកំដៅថ្ងៃដែលប្រកស្បៃគ្របពីរលើហាមដាក់ក្រោមកំដៅផ្ទាល់អាចក្ដៅខ្លាំងនាំអោយខូចផ្សិតដុះមិនល្អ និងត្រូវស្រោចទឹកអោយបាន៣ដងក្នុងមួយថ្ងៃ ក្នុងរយះពេល១០ទៅ១២ថ្ងៃផ្សិតនិងចាប់ផ្ដើមដុះជាបណ្ដើៗក្នុង១យប់១ថ្ងៃផ្សិតអាចធំពេញរូបរាងអាចដកយកទៅលក់បាននិងអាចប្រមូលផលរយះ៥ទៅ៦ខែទៅតាមទំហំ ដូច្នេះយើងដឹងហើយថាការចំណាយថវិការតែម្ដងអាចប្រមូលផលបាន៥ទៅ៦ខែឯណោះ។
នេះជាចំណេះដឹងមួយសំរាប់បងប្អូនប្រជាពលរដ្នដែលទំនេរពុំសូវមានការងារធ្វើគួរជ្រើសរើសចំណេះដឹងនេះយកទៅអនុវត្តន៍ជៀសវាងការនិរទេសខ្លួនចេញក្រៅប្រទេស ដែលផ្សងនិងគ្រោះថ្នាក់គ្រប់បែបយ៉ាង ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្នជាបណ្ដើៗដើម្បីលុបបំបាត់ភាពក្រីក្រតាមរយះអង្កការក្នុងស្រុកនិងក្រៅស្រុកដោយពុំទាន់គ្រប់គ្រាន់នៅឡើយ៕ប៊ុន រិទ្ធី