សមត្ថកិច្ចបញ្ជូនជនជាតិម៉ុងកាញ៉ាក្មេងចាស់២៥នាក់ទៅស្រុកកំណើតវិញ

0

ខេត្តរតនគិរី៖ នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ ក្រុមអង្គការUNHCRទទួលបន្ទុកជនភៀសខ្លួនម៉ុងកាញ៉ាបានសហការនិង កម្លាំងជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានជូនដំណើរជនជាតិម៉ុងកាញ៉ាវៀតណាមចំនួន២៥នាក់ ក្មេងចំនួន៨នាក់ក្នុងនោះមាន

មនុស្សចាស់ចំនួន១៧នាក់ មកពីភ្នំពេញដើម្បីបញ្ជូនវិលត្រឡប់ទៅស្រុកកំណើតនៅប្រទេសវៀតណាមវិញ។មន្ត្រីនគរបាលបានឲ្យដឹងថា បច្ចុប្បន្នកំពុងស្នាក់នៅក្នុងទីរួមខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នៅ វេលាម៉ោង៧នឹង៣០នាទីនគរបាលអគ្គនាយកដ្ឋានបានស្នើសុំកម្លាំងជំនាញអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីសហការជូនដំណើរទៅប្រគល់ឲ្យភាគីវៀតណាមនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវកម្ពុជា វៀតណាម ៕

ដោយយក្ខឡោម