ខេត្តរតនគិរី៖ ភ្លៀងមួយមេយ៉ាងធំមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីមានព្រីលធ្លាក់ទឹកកកនឹងខ្សល់កន្ទ្រាក់លាយឡំរន្ទះបាញ់យុវជនម្នាក់ស្លាប់កាលពីវេលា ម៉ោង៥នឹង៣០នាទីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ខណះជនរងគ្រោះកំពុងជិះរឺម៉កម៉ូតូ
នៅចំណុច ជិតដំរី លើកជើង មុខតំបន់ប្រតិបត្តិការសឹករងខេត្តស្ថិតក្នុងភូមិ ទេសអន្លុង សង្កាត់ បឹងកន្សែង ក្រុង បានលុង ខេត្តរតនគិរី។នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខែម វីរ: ភេទ ប្រុស អាយុ១៥ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ កម្មករ ។ប្រភពបន្តថា ករណីដួលបង្គោលភ្លើង រលំប៉ាណូ នៅមុខសាលាខេត្ត ស្ថិតនៅភូមិទេសអន្លុង សង្កាត់ បឹងកន្សែង ក្រុងបានលុង។រលំបង្គោលភ្លើងចំនួន១០ដើមរលំប៉ាណូ២ អមសងខាងផ្លូវមុខ សាលាខេត្ត។
ហើយមានព្រិលធ្លាក់ទឹកកកនៅក្នុងខេត្តរតនគិរីកម្រជួបប្រទះឡើយ នេះជាលើកទី១ហើយដែលព្រិលធ្លាក់ទឹកកកនោះ។ចំណែកយុវជនត្រូវរន្ទះបាញ់ស្លាប់នោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ: យក្ខឡោម