ព្រះវិហារ៖ គ្រោះថ្នាក់ចរាចណ៍មួយគួរអោយរន្ធត់រវៀងបុរស២នាក់ ត្រូវរងរបួសធ្ងន់រហូតត្រូវហូរឈាមស្ទើរខ្សោះខ្លួន ក្រោយពួកគេទាំង២ស្រវឹង បើករថយន្តដឹកទឹកសុទ្ធក្នុងល្បេឿនលេឿនមិនប្រយ័ត្នរេចង្កូតជ្រុលក្រឡាប់ ត្រង់ចំណុចផ្លូវកោង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៩ ក្បែរស្ពាន
តាហូត ស្ថិតនៅភូមិពោរ៍ទាប ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវហារ កាលពីវេលាល្ងាចថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៧ ។ប្រភពព័ត៌មានអោយដឹងថា រថយន្តកែច្នៃពាក់ស្លាកលេខ ព្រះវិហារ 6A0054 ដឹកទឹកសុទ្ធបោះឲ្យមូយតាមភូមិ បើកបរដោយជនរងគ្រោះទាំង២នាក់ ( មិនស្គាល់អត្តសញ្ញាណ ) តាមបណ្តោយផ្លូវខាងលើ ក្នុងល្បេឿនលេឿន លុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងខ្លាំង ក៏បានរេចង្កូតរថយន្តក្រឡាប់អូសជាង១០ម៉ែត្រ បណ្តាលអោយជនរងគ្រោះទាំង២ត្រូវរងរបួសធ្ងន់ ហូរឈាមស្រោចពេញដងខ្លួន ។ ភ្លាមនោះ ពួកគេត្រូវបានអ្នកជិតខាង ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែក រថយន្តត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅខាងក្រុមហ៊ុនទឹកសុទ្ធអោយមកទទួលយកទៅវិញ ។
មន្ត្រីនគរបាលអោយដឹងថា ករណីខាងលើ គឺបណ្តាលមកពី ពួកគេទាំង២បើកបរឋិតក្នុងស្ថានភាពស្រវឹងខ្លាំង និងបើកក្នុងល្បេឿនលេឿនខ្វះការប្រុងប្រយ័ត្ន ពិសេសដល់ចំណុចផ្លូវកោង ទើបបង្កអោយមានរេឿងហេតុដូចនេះតែម្តងទៅ ៕
មាន វណ្ណតារា