ខ្យល់កន្រ្ទាក់លាយឡំនិងភ្លៀងមួយធំធ្វើឲ្យផ្ទះចំនួន១៧ខ្នងដួលរលំដល់ដីនិងបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់និង៣នាក់ផ្សេងទៀតរបួស!

0

ព្រះវិហារ៖ ខ្យល់កន្រ្ទាក់លាយឡំនិងភ្លៀងមួយធំធ្វើឲ្យផ្ទះចំនួន១៧ខ្នងដួលរលំដល់ដីនិងបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់និង៣នាក់ផ្សេងទៀតរបួស!ផ្ទះស្នាក់នៅរបស់កងទ័ព កងពលធំអន្តរាគមន៍លេខ៣ចំនួន១០៧ខ្នង ត្រូវបានដួលរលំ និងប៉ើងដំបូល ហើយបណ្តាលឲ្យស្ត្រីជាគ្រួសារទ័ពម្នាក់

ស្លាប់ និង៣នាក់ផ្សេងទៀតរបួសស្រាល ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង នៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
បើយោងតាមរបាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង និងជា នាយសេនាធិការ កងពលធំអន្តរាគមន៍លេខ៣ បានបញ្ជាក់ឲ្យដឹងថា ខ្យល់កន្រ្ទាក់លាយឡំនិងភ្លៀងមួយធំបានធ្វើឲ្យផ្ទះរបស់កងទ័ព ចំនួន១០៧ខ្នង បានរងការខូចខាត ក្នុងនោះមានផ្ទះគំរូចំនួន១១ខ្នង និងផ្ទះស្នាក់នៅបណ្តោះអាសន្នចំនួន៦ខ្នង បានរលំដួលដល់ដីទាំងស្រុង និងប៉ើងដំបូចំនួន៩០ រួមទាំង ខូចខាតដំបូលសាលាបឋមសិក្សាមរតតេជោសែន ចំនួន២ខ្នងស្មើនិង៧បន្ទប់ ហើយបណ្តាលឲ្យស្ត្រីជាគ្រួសារទ័ពម្នាក់ស្លាប់ នៅគ្រាដែលគាត់កំពុងឈរត្រងទឹកដាក់ពាង ផ្ទះបានដួលរលំមកសង្កត់ពីលើ ស្លាប់នៅនិងកន្លែង និងធ្វើឲ្យប្រជាពលរដ្ឋ៣នាក់ផ្សេងទៀតរបួសស្រាលផងដែរ ។ ឯកឧត្តមបាន បញ្ជាក់ថា ស្ត្រីរងគ្រោះមានឈ្មោះឡម លៀប ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ៕សួនលីណា