បន្ទាយមានជ័យ: មានទំនាស់ពាក្យសម្តី ក្នុងក្រុមគ្រួសារ ហើយឱពុកបង្កមុន ទីបំផុតកូនប្រុសចិត្តជាសត្វតិរច្ឆាននិងញៀនគ្រឿងញៀនបានដណ្តើម
កាំបិតបាំុងតោរួចកាប់ឱពុកបណ្តាលឲ្យរងរបួសធងន់។
កម្លាំកងរាជអាវុធហត្ថស្នាក់ការលេខ៥៦៨ សហការជាមួយកម្លាំងអហក្រុងប៉ោយប៉ែត បានចុះដេញតាមនិងចាប់ឃាត់ខ្លួនកូនតិរច្ឆានម្នាក់នោះហើយ។
ហេតុការណ៍និងការឃាត់ខ្លួនធ្វើឡើងនៅម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំនុចមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ
មានជ័យ។
មេបញ្ជាការស្នាក់ការកងរាជាអាវុធហត្ថ៥៦៨ បានឲ្យដឹងថ្ងៃទី២៥មេសាថា ជនសង្ស័យដៃដល់មានឈ្មោះ អន កំសត់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាកូនបង្កើតរបស់ជនរងគ្រោះមានឈ្មោះ អន ម៉ៃ ភេទប្រុស អាយុ៦០ឆ្នាំ ជាឪពុក។
ករណីនេះក្រុមគ្រួសារនិយាយប្រាប់សមត្ថកិច្ចថា:”ក្នុងផ្ទះខ្លួនដូចគេន្រៀបធៀបថាមានកូនសេពនិងញៀនគ្រឿងគឺដូចជាមានគ្រាប់បែកឬមីន១គ្រាប់ចឹង។ឥឡូងពិតជាផ្ទុះមែន។កូនអកត្តញ្ញូនិងតិរច្ឆានបានកាប់ឱពុកដូចកាប់ដើមចេកដើមល្ហុងមែន..”។កូននេះវាធ្លាប់ប្រើប្រាស់និងនៅញៀនថ្នាំញៀន”។
ក្រុមគ្រួសារនិងសមត្ថកិច្ចនិយាយថា មុនពេលកើតហេតុ បុរសជាឪពុករងគ្រោះ បានមកពីផឹកស្រា។ តែដល់ឃើញកូនប្រុសរបស់គាត់ដេកតម្អក់ទាល់តែថ្ងៃចាំងគូថគាត់ក៏បានប្រដៅណែនាំ អប់រំដើម្បីអោយកូនឆាប់ក្រោក ចេះទៅធ្វើការកស៊ីកុំនៅផ្ទះឥតប្រយោជន៍។
កូនប្រុសនោះបានតបតវិញថា ឱមិនកើតបានជាកូនចឹង។ឱដើរផឹកស្រាំស្រវឹងងុល មកប្រដៅកូនណានឹងស្តាប់ចូលត្រចៀក ?
ប្រកែកគ្នាទៅមកតឹងមាត់ តឹងក បុរសជាឪពុក ទ្រាំមិនបានក៏ទាញពូថៅកញ្ចាស់មួយ គប់លើកូនប្រុសបណ្តាលឲ្យរបួស ហើយយកកាំបិតដេញកាប់បន្ថែមទៀត។
អន កំសត់ ជាកូនបានប្រតាយប្រតប់នឹងឱពុកបង្កើតរហូតដណ្តើមយកបានកាំបិត ។ដូច្នោះហើយក៏បុរសជាឪពុកនេះនៅព្យាយាមដេញវាយកូន រហូត ធ្វើអោយឈ្មោះអន កំសត់ ទ្រាំមិនបាន ក៏បានយកកាំបិតកាប់ឪពុកខ្លួនវិញ ចំនួន៥កាំបិត បណ្តាលឲ្យរបួសធ្ងន់ធ្ងរ។
ជនរងគ្រោះជាឱពុកត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុង។ ចំណែកកូនប្រុសជាជនដៃដល់ ត្រូវបានកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៥៦៨និងអហក្រុងប៉ោយប៉ែតចុះអន្តរាគមន៍ចាប់ខ្លួនបាន ហើយបញ្ជូនទៅកសាងសំណុំរឿងតាមឋានានុក្រម៕