​មេព្រៃ​ស្នួល​មាន​វិធានការ​ក្តៅ​បង្ក្រាប​រថយន្ត​ដឹកឈើ​៩​គ្រឿង ខ​ណះ​ដែល​ទីផ្សារ​ឈើ​មិនទាន់​ដំណើរការ​

0

​ខេត្តក្រចេះ​៖ មេព្រៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៩ មិថុនា នេះ​ថា ឈើប្រណិត ឈើ​អារ និង​ឈើ​ជន្លង់ម្រេច​ជាច្រើន​មែត្រ​គូប ដែល​លួច​ដឹកជញ្ជូន​ខុសច្បាប់​លើ​រថយន្ត ចំនួន​៩​គ្រឿង និង​ត្រូវ​មេព្រៃ​ចាប់​បង្ក្រាប​បានជា​បន្តបន្ទាប់​នោះ គឺ​ជំនាញ​សង្កាត់រដ្ឋបាល​បាន​កំពុង​កសាង សំណុំរឿង​បញ្ជូនទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អស់ហើយ​នៅថ្ងៃនេះ​។​

​មន្ត្រី​មាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ស្នួល បាន​បញ្ជាក់ថា យ៉ាងហោចណាស់​មាន​រថ​យន្ត​ដឹកឈើ តូចធំ ចំនួន​៩​គ្រឿង គឺ​ត្រូវ​កម្លាំង​ជំនាញ​ចាប់​បង្ក្រាប់​បានជា​បន្តបន្ទាប់​រយះពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​គិត​ចាប់ពី ថ្ងៃទី​៥-៦ មិថុនា នៅ​កន្លែង​ផ្សេងគ្នា ក្នុង​ដែន​សមត្ថកិច្ច​សង្កាត់រ​ដ្ឋា​បាល​ព្រៃឈើ​ស្នួល​។​

​រថយន្ត​ដឹកឈើ​ទាំង​៩​គ្រឿង​នេះ គឺ​សុ​ទ្ឋ​សឹង​ជា​រថយន្ត​ដឹកឈើ​ខុសច្បាប់ ហើយ​បន្ទាប់ពី​មានការ ចាប់​ឃាត់​កម្លាំង​ជំនាញ​បានធ្វើការ​វាស់វែង​លើ​ចំនួន​ឈើ​ទាំងនេះ ឃើញថា​គឺមាន​ឈើប្រណិត​ប្រភេទ ធ្នង់​ចំនួន​ជិត​៥​មែត្រ​គូប និង​ឈើ​អា​លេខ​១ និង​ឈើ​អា​លេខ​២ មាន​ចំនួន​ជាង​៥​មែត្រ​គូប និង​ឈើ ជន្លង់ម្រេច​មាន​ចំនួន​ជិត​៣​រយ​ដើម​។​ ​

ទោះបីជា​យ៉ាងណា ក្នុង​ប្រតិ​ប​ត្ត​ការចុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​កម្លាំង​សម្ថ​កិច្ច​២​ថ្ងៃ​ជាប់ៗ​គ្នា ទៅលើ​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​តូចធំ​ទាំង​៩​គ្រឿង​នេះ គឺ​សមត្ថកិច្ច​ពុំបាន​ចាប់​ឃាត់​ជនណាម្នាក់​ពាក់ ព័​ន្ឋ​និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​ទេ​ដោយ​សមត្ថកិច្ច​បាន​អះអាងថា អ្នកបើករថយន្ត​ដឹកឈើ​ទាំង​នោះបាន​រត់គេចខ្លួន​បាត់ បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​បាន​ស្ទាក់ចាប់​។​ ​

បើតាម​ប្រភព​ព័ត​មាន​នានា បាន​ឲ្យ​ដឹងថា បន្ទាប់​ពីមួយ​រយះពេល​នេះ ទីផ្សារ​នៃ​ការនាំ​ឈើ​ចេញ នៅ​ប្រទេស​វៀតណាម គឺ​ត្រូវ​ផ្អាក​ការប្រមូលទិញ​ឈើ​ចូល​មួយ​រយះ​បន្ទាប់ពី​ប្រទេស​វៀតណាម កំពុងតែ មាន​ជម្លោះដែនសមុទ្រ​ជាមួយនិង​ប្រទេស​ចិន​រួចមក​។

គឺមាន​ឈើប្រណិត​ខុសច្បាប់​មួយចំនួនធំ​ត្រូវបាន កកស្ទះ​លើ​ការនាំចេញ​ដូច​សព្វដង តែ​គេ​ដឹងថា​ពួក​ឈ្មួញ​បាន​បង្ខំ​សកម្មភាព​ដឹកជញ្ជូន​យកទៅ​លាក់ ស្តុក​នៅតាម​បណ្តារ​ច្រករបៀង​និង​នានា និង​តំបន់​ជាប់​ព្រម​ដែន​ប​ណ្តោ​ហ​អាសន្ន​មាន​ចំនួន​រាប់សិប មែត្រ​គូប​។​

​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល​លោក​កែវ ចំណាន បាន​ឲ្យ​ដឹងថា មេព្រៃ​របស់លោក​បានក​សាង សំណុំរឿង លើ​ករណី​រថយន្ត​ដឹកឈើ​ខុសច្បាប់​នេះ​ទៅកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង​រួចរាល់​អស់ហើយ នៅ​ថ្ងៃទី​៩ មិថុនា នេះ បន្ទាប់ពី​បានធ្វើ​ការចាប់​ឃាត់​មាន​រយះពេល​៣​ថ្ងៃ​រួចមក​៕Photo slideshow.mp4_snapshot_00.04_[2014.06.09_11.37.47]