សិប្បកម្មជនជាតិវៀតណាមអត់ច្បាប់មួយកន្លែងត្រូវបានចុះបង្ក្រាប

0

ខេត្តរតនគិរី៖ ផ្ទះលួចបើករោងសិប្បកម្មកែច្នៃឈើប្រណិតមួយកន្លែងត្រូវបានព្រះរាជអាជ្ញាចុះបង្ក្រាបនឹងរឹបអូសឈើធ្នង់២ រឺម៉កម៉ូតូយក្ស។ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាង១០នឹង៤០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។ប្រតិបត្តិការចុះបង្ក្រាបនេះដឹកនាំដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត កម្លាំងប៉ុស្ថ៍ឡាបានសៀក កម្លាំងអធិការនគរបាលក្រុងបានលុង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នឹងលោក អ៊ុក ស៉ីដេត អភិបាលរងក្រុងបានលុង។

នគរបាលចុះបង្ក្រាបបានឲ្យដឹងថា ផ្ទះជនជាតិវៀតណាមលួចលាក់បើករោងសិប្បកម្មដោយខុសច្បាប់រយះពេល៥ឆ្នាំមកហើយ ត្រូវបានព្រះរាជអាជ្ញាឡើងថ្មីចុះបង្ក្រាបនឹងរឹបអូសឈើជាច្រើនដុំ ចំណែកម្ចាស់ផ្ទះឲ្យធ្វើកិច្ចសន្យានឹងធ្វើច្បាប់អាជីវកម្ម។

មន្ត្រីដដែលបានបន្តថា ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ហូ យាំុងឡុក ភេទប្រុសអាយុ៤២ ឆ្នាំជនជាតិវៀតណាម បានបើកសិប្បកម្មអត់ច្បាប់ជាយូឆ្នាំមកហើយ មិនត្រូវបានសមត្ថកិច្ចជំនាញចុះបង្ក្រាបឡើយ។

បច្ចុប្បន្ន ឈើត្រូវបានរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ឈើទាំងនោះមិនទាន់ធ្វើការវាស់វែងនៅឡើយ ។

សូមបញ្ជាក់ថា រោងសិប្បកម្មកែច្នៃឈើអត់ច្បាប់នៅក្នុងក្រុងបានលុងមាន ៥០ទៅដល់៦០ កន្លែងទៀតពុំមានច្បាប់ទន្លាប់ទេធ្វើយ៉ាងអណាធិបតេយ្យបំផុត សមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់បានដាក់ខែរួចហើយ បើមិនដូច្នោះទេ គេនឹងបង្ក្រាបភ្លាម៕ ដោយ: យក្ខឡោម