បន្ទាយមានជ័យ៖ គណបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យសាទរលទ្ធផលការរៀបចំសង្ក្រាន,តែសោកស្តាយចំពោះឃាតកម្មដ៏សាហាវព្រៃផ្សៃសម្រាប់មនុស្ស៤នាក់នៃគ្រួសារទំនាស់ស្នេហាមួយនៅស្រុកម៉ាឡៃ។
គណ:បញ្ជាការឯកភាពក៏ស្នើអោយរៀបចំមីទ្ទីញអបអរទិវាជាតិនុងអន្តរជាតិកាកបាទក្រហម អឌ្ឍច័ន្ទក្រហមនាថ្ងៃទី២ឧសភា ឆ្នាំ២០១៧ក្នុងខេត្តអោយល្អ ដើម្បីអង្គាសបានជំនួយសប្បុរសច្រើន។
ក្នុងកិច្ចប្រជុំគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យប្រចាំខែមេសា កាលពីថ្ងៃទី២៥មេសាឆ្នាំ២០១៧ ដែលដឹកនាំដោយឯ/ឧ សួន បវរ អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការនិងចូលរួមដោយអនុប្រធាន អភិបាលរងខេត្ត ស្នងការ មេបញ្ជាការ ប្រធានមន្ទិរ អភិបាល/រងស្រុកក្រុងនោះបានសម្រេចលទ្ធផលមួយចំនួន។
ឯ/ឧ សួន បវរ អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការ វាយតម្លៃខ្ពស់ កោតសរសើរ សាទរនឹងជោគជ័យក្នុងរៀបចំសង្ក្រានចូលឆ្នាំរកាពស២៥៦១ កន្លងមកនៅថ្នាក់ខេត្តនាក្រុងសិរីសោភ័ណ នៅថ្នាក់ស្រុក ក្រុងនាប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក នៅក្រុងប៉ោយប៉ែត នៅស្រុក ឃុំ វត្ត ទីរមណីយដ្ឋានរាប់រយកន្លែងទៀត។ក្នុងឱកាសនោះគ្មានបាតុភាពអវិជ្ជមានធំដុំ ហើយលុបបំបាត់បានការច្រកថង់គប់ទឹក បាតុភាពទំនើងឬអាណាចារ។ ទី២- សោកស្តាយយ៉ាងជ្រាលជ្រៅចំពោះឃាតកម្មបង្កដោយឃាតកជាមន្ត្រីយោធតំបន់អភិវឌ្ឍន៍យោធភូមិភាគ៥ ភ្នំឆ័ត្រស្រុកថ្មពួក ដែលបាញ់កាំភ្លើងអាកាដល់ទៅ២៨គ្រាប់ សម្លាប់សមាជិកគ្រួសារគូទំនាសស្នេហាមួយ ដល់ចំនួន៤នាក់តែសមត្ថកិច្ចចាប់ឃាតកមិនបានកាលពីថ្ងៃទី១៤មេសា ជាថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ។នេះជាការឆកល្វែងមួយ ហើយត្រូវតាមចាប់ឃាតកអោយបាននិងទប់ស្កាត់កុំអោយកើតមានករណីបែបនេះទៀត។
ទី៣-ឯកភាពនិងសហការរៀបចំមីទ្ទីងអបអរទិវាអន្តរជាតិនិងជាតិកាកបាទក្រហម អឌ្ឍច័ន្ទក្រហមនាថ្ងៃទី២ឧសភាឆ្នាំ២០១៧ អោយបានអឹុកអធឹក អង្គាសបានជំនួយសប្បុរសច្រើនទៀតសម្រាប់យកទៅជួយជនរងគ្រោះនានា។ក្នុងនោះក៏រៀបចំជប់លៀងអាហារសាមគ្គីអង្គាសអំណោយសប្បុរសរ២គឺនៅល្ងាចថ្ងៃទី៣០មេសា នាដីចុងភៅចែញ៉ាញ់ជិតសាលាក្រុងបោ៉យប៉ែតនិងល្ងាចថ្ងៃទី១ឧសភា នៅភោជនីយដ្ឋានវិមានរៀមសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។ ទី៤-ត្រៀមនិងបញ្ជូនកម្លាំងការដំណើរការត្រៀម សង្កេតលារណ៍ ដំណើរការឃោសនាបោះឆ្នោត ដំណោះរបោះឆ្នោត រាប់សន្លឹលឆ្នោត ការិយាល័យបោះឆ្នោត បុគ្គលិកបោះឆ្នោតនិងបុគ្គល ក៏ដូចគណបក្សនយោបាយទាំងអស់។ទី៦- ត្រៀមរៀបចំស្វាគមន៍ការអញ្ជើញសម្ពោធឆ្លងសមិទ្ធផលវត្ត២វត្តនៅក្រុងឋ៉ោយប៉ែតថ្ងៃទី៧ឧសភានិង៩ឧសភា ក្រោមអធិបតីភាព ឯ/ឧ ហ៊ុន ម៉ាណែតនិងឯ/ឧ ហីុង ប៊ុនហៀង ។ទី៧-ជម្រុញមន្ឋ្ឋីររកសិកម្មនិងអ្នកពាក់ព័ន្ធចុះជួយផ្សព្វផ្សាយដល់កសិករលើការដាំដុះដំណាំកសិ ឧស្សាហកម្ម ដំណាំបន្លែបង្កា ដំណាំរួមផ្សំ ដំណាំឆ្លងកាតរដូវ ដំំាំស្រូវ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី។និងទី៨- គណ:បញ្ជគារកងឯកភាពស្រុកក្រុងនិងអ្នកពាក់ព័ន្ធត្រូវត្រៀមបង្កាទប់ស្កាត់ ដោះស្រាយនិងឆ្លើយតបគ្រោះធម្មជាតិនានាតាំងពីគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះថ្នាក់នានា៕ដោយ:ឃិន គន្ធា