នគរបាលស្រុកលំផាត់បើកវេទិកាសាធារណ:នៅសាលាបឋមសិក្សាភូមិកាលង

0

ខេត្តរតនគិរី៖ វេទិកាសាធារណៈនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧ ចាបពី់ម៉ោង ៧ និង៦នាទី ដល់ម៉ោង ១០ និង៤៥នាទី នៅចំណុច អតីតៈសាលាបឋមសិក្សាភូមិកាលងស្ថិតនៅភូមិកាលង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

លោកវរៈសេនីយ៍ត្រី ថេង ច័ន្ទធី អធិការនគរបាលស្រុកលំផាត់ បានឲ្យដឹងថា ចុះបើកវេទិការសាធារណៈ ភូមិឃុំមានសុវត្ថិភាពលក្ខណៈសម្បត្តិទាំង ៩ចំណុចសមាសភាពចូលរួម៖១-លោក មេឃុំល្បាំ១២-លោក សមាជិកក្រុមប្រឹក្សា ឃុំល្បាំង១៣-កម្លាំងអធិការដ្ឋានប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង១ និងប្រជាការពារ ឃុំល្បាំង១៤-លោក មេភូមិ គ្រប់ភូមិមានប្រជាពលរដ្ឋចូលរួមសរុប: ៨៤នាក់, ស្រី ២៦ នាក់ ។

លោកបន្តថា ប្រជាពលរដ្ឋចូលរួមសំដែង នូវទុក្ខកង្វល់ឬមតិយោបល់ មានចំនួន០៣នាក់មានដូចខាងក្រោម៖១- លោក ឃ្លោក ងេល ភេទប្រុស ជនជាតិព្រៅ មេភូមិកាទៀង២- លោក ប៊ូត ចាន់រ៉ា ភេទប្រុស ជនជាតិព្រៅ រស់នៅភូមិកាលង៣- លោក យុន សាមាន ភេទប្រុស រស់នៅភូមិកាំផ្លិញគាត់ទាំង០៣នាក់ បានលើកឡើងអំពីបញ្ហា ក្មេងទំនើងបើកម៉ូតូក្នុងល្បឿនលឿន និងបំពងសំលេងខ្លាំងៗនៅពេលយប់ការកែច្នៃម៉ូតូខុសបច្ចេកទេស(កែ ស៉ីមាំង)ដោយកាច់បំពង់ស៉ីមាំងដល់ដី បំពងសំឡេងលឺខ្លាំងរំខានដល់ដំណេកប្រជាពលរដ្ឋ។សូមណូមពរឲ្យលោកអធិការ និងកម្លាំប៉ុស្ដិ៍ ជួយអន្តរាគមន៍ និងបង្ក្រាប។ក្រោយពីបញ្ចប់វេទិកាសាធារណៈក្នុងនាមខ្ញុំជាអធិការនគរបាលស្រុកលំផាត់ បានពាំនាំអំណោយសប្បុរសជនមួយចំនួនពីលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការដ្ឋាននគរបាលខេត្តរតនគិរី។លោក នូ ថេរ អភិបាល នៃគណៈអភិបាលស្រុកលំផាត់លោកវរ:សេនីយ៍ត្រី ថេង ច័ន្ទធី អធិការនគរបាលស្រុកលំផាត់ មានគ្រឿងឧបភោគបរិភោគចែកជូនដល់ទុរគត៌ជន គ្មានទីពឹង ទីទ័លក្រ ចំនួន ០២គ្រួសារគ្រួសារទី១:មានឈ្មោះ កាំប្រែ កាំភែ ភេទ ស្រី អាយុ៧០ឆ្នាំ ជនជាតិព្រៅមានទីលំនៅភូមិកាំផ្លិញ ឃុំល្បាំ១ស្រុកលំផាត់ ខេត្តរតនគិរី ។គ្រួសារទី២:មានឈ្មោះ វិ កង ភេទប្រុសអាយុ៧១ឆ្នាំ ជនជាតិព្រៅ មានទីលំនៅភូមិកាលង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ដោយក្នុង ០១គ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាមមី ០១ កេះទឹកត្រី ០១យួរទឹកស៊ីអីវ ០១យួរទឹកសុទ្ធ ០១កេះកន្ទេល ០១និងថវិការចំនួន ៥០.០០០រៀល(ប្រាំម៉ឺនរៀល) ៕ដោយ: យក្ខឡោម