ព្រះវិហារ: បុរសពិការភ្នែកទាំងពី ថែមទាំងមានសតិមិនសូវគ្រប់គ្រាន់ បានសម្រាច់ចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើ អត្ថឃាតចងកជាមួយខ្សែរអង្រឹង
និងរនូតផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកប្រលឹម នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិត្រពាំងសង្កែខាងលិច ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក ហេង ប៊ុនទ្រី មេភូមិត្រពាំងសង្កែខាងលិចឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ជួន សម្បិត្ត ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោកថាជនរងគ្រោះជាបុរសពោះមាយពិការភ្នែកទាំង២ មិនតែប៉ុណ្ណោះថែមទាំងមានជំងឺ សសៃប្រសាទប្រចាំកាយ ហើយមានកូនក្នុងបន្ទុកចំនួន៤នាក់ ស្រី២ ប្រុស២ ។ លោកបន្តថា ដោយសារជនរងគ្រោះនឹកកូនៗទាំង៤នាក់ ដែលកំពង់ស្នាក់នៅធ្វើការក្នុងផ្ទះជាមួយ និងអ្នកស្រី ចាន់ ផល្លី ស្ថិតនៅចំណុចភូមិឃុំកើតហេតុខាងលើ ទើបតែបាន៩ថ្ងៃតែប៉ុណ្ណោះ ។
តាមការបញ្ជាក់ឲ្យដឹងពីកូនប្រុសបង្កើត របស់ជនរងគ្រោះឲ្យដឹងដែរថា នៅមុនពេលកើតហេតុរយះ ពេល ២.៣.ថ្ងៃមុន ឱពុកខ្លួនបានហូតខ្សែរពីអង្រឹង យកមកទុកនៅនិងខ្លួនរបស់គាត់ ដោយមិនដឹងថា គាត់យកទៅធ្វើអ្វីនោះទេ ហើយនៅយប់ថ្ងៃកើតហេតុរូបគេ ក៍មិនបានសម្រាកនៅផ្ទះជាមួយនិងឱពុក ដែរ ដោយមានប្អូនៗចំនួន៣នាក់នៅសម្រាកជានិងឱពុកដែរ លុះព្រឹកឡើងប្អូនៗបានតេទូរសព្វប្រាប់ថា ឱពុកស្លាប់ហើយ ដោយចងកនិងខ្សែរអង្រឹងជាមួយរនូតផ្ទះ ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានបងប្អូនកូនចៅ យកទៅធ្វើបុណ្យទៅតាមប្រពៃណី ក្រោយពី កម្លាំងជំនាញបានធ្វើកុសលវិច័យ្ចរួចដឹងថា ករណីរអត្ថឃាតចងកដោយខ្លួនឯងពិតប្រាកតមែន ៕ សួនលីណា