រោងសិប្បកម្មជនជាតិវៀតណាមអត់ច្បាប់មួយកន្លែងត្រូវបានព្រះរាជអាជ្ញាចុះបង្ក្រាប

0

ខេត្តរតនគិរី៖ រោងសិប្បកម្មកែច្នៃឈើប្រណិតមួយកន្លែងត្រូវបានព្រះរាជអាជ្ញាចុះបង្ក្រាបនឹងរឹបអូសឈើធ្នង់៧ រឺម៉កម៉ូតូយក្ស។ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ប្រតិបត្តិការចុះបង្ក្រាបនេះដឹកនាំដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងប៉ុស្ថ៍បឹងកន្សែង កម្លាំងអធិការនគរបាលក្រុងបានលុង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នឹងលោក អ៊ុក ស៉ីដេត អភិបាលរងក្រុងបានលុង។

នគរបាលចុះបង្ក្រាបបានឲ្យដឹងថា រោងសិប្បកម្មជនជាតិវៀតណាមមួយនេះបើករយះពេលជាយូឆ្នាំមកហើយ ត្រូវបានព្រះរាជអាជ្ញាចុះបង្ក្រាបនឹងរឹបអូសឈើធ្នង់ជាច្រើនដុំ ម៉ាស៉ីន២គ្រឿងផងដែរ។

មន្ត្រីដដែលបានបន្តថា ម្ចាស់រោងសិប្បកម្មត្រូវបានគេស្គាល់ឈ្មោះ ង្វៀង យាំងហ៊ូវ ភេទប្រុសអាយុ៤៣ ឆ្នាំជនជាតិវៀតណាម បានបើករោងសិប្បកម្មអត់ច្បាប់ជាយូឆ្នាំមកហើយ។

បច្ចុប្បន្ន ឈើនឹងម៉ាស៉ីន២គ្រឿងត្រូវបានរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ដោយឡែកឈើទាំងនេះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើមិនទាន់ធ្វើការវាស់វែងនៅឡើយទេ ។ដោយ: យក្ខឡោម