គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរីបើកិច្ចប្រជុំត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហមអឌ្ឍច័នទក្រហម ៨ឧសភា

0

ខេត្តរតនគិរី៖ រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តមានកិច្ចប្រជុំត្រៀមរៀបចំទិវាពិភពលោកកាកបាទក្រហមអឌ្ឍច័ន្ទក្រហម ៨ឧសភា ឆ្នាំ២០១៧។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមវត្តមានលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត។
លោក ថង សាវុន មានប្រសាសក្នុងកិច្ចប្រជុំដោយបានលើកឡើងថាទិវាពិភពលោកកាកបាទក្រហមអឌ្ឍច័ន្ទក្រហម៨មិថុនា ដើម្បីប្រមូលមូលនិធិជួយជនរងគ្រោះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយឡែកសម្រាប់ឆ្នាំ២០១៧គណកម្មាធិការសាខាកាកបាទក្រហមខេត្តនិងកំណត់យកថ្ងៃទី៨ឧសភាដូចថ្នាក់កណ្តាលដែរ គឺនៅសាលមហោស្រពខេត្តវេលាម៉ោង៨ព្រឹក។ ហើយក្នុងឱកាសនោះសាខាបានធ្វើលិខិតអញ្ជើញមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ តំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន ប្រមាណ៣០០០លិខិតសម្រាប់ចូលរួមក្នុងទិវានេះ។ លោក ថង សាវុន បានអំពាវដល់គ្រប់អង្គភាពរដ្ឋ វិស័យឯកជនទាំងអស់ក្នុងខេត្តមេត្តាចូលរួមបរិចាកធនធានផ្ទាល់ខ្លួនទោះតិចក្តីច្រើនក្តីដើម្បីអោសាខាកាកបាទក្រហមខេត្តមានលទ្ធភាពបន្តបេសកម្មមនុស្សធម៌ជួយជនរងគ្រោះបន្តទៀត។
គួរបញ្ជាក់ថា ដើម្បីអោយដំណើរការរៀបចំទិវាពិភពលោកកាកបាទក្រហមអឌ្ឍច័ន្ទក្រហម ៨ឧសភា ឆ្នាំ២០១៧មានភពរលូនសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបានសម្រេចបង្កើតគណកម្មការរៀបចំទិវាពិភពលោកកាកបាទក្រហមអឌ្ឍច័ន្ទក្រហម៨ឧសភាដើម្បីប្រមូលមូលនិធិសប្បុរសជនជួយជនរងគ្រោះ និងទ្រទ្រង់សកម្មភាពសាខាកាកបាទក្រហមខេត្តព្រមទាំងអនុគណកម្មការ៤ផ្សេងទៀតផងដេរ៕ដោយ: យក្ខឡោម