កំពង់ធំ = នៅព្រឹកថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៧នេះសមាគមន៍យោធិនពិការជាង១០០នាក់ តំណាង អោយប្រជាពលរដ្ន ៣៥៩ គ្រួសារ បាននាំគ្នាតវ៉ារឿងដីធ្លី នៅចំនុច ភូមិបន្ទាយ រងៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ពាក់ព័ន្ធនិងដីដែលពួកគាត់ធ្លាប់បានកាប់កាប់២ទៅ៣ឆ្នាំ ក្នុងអំឡុងឆ្នាំ២០០៤ក្រោយមកត្រូវបានអាជ្ញាធរស្រុកនិងខេត្តព្រមទាំងមន្ដ្រីរដ្ឋបាលព្រៃឈើ ហាមឃាតនិងដកហូតយកមិនអោយពួកគាត់ចូលកាន់កាប់ដីរបស់ខ្លួនទៅវិញ។
លោក គឹម ឃាង ប្រធានសមាគមន៍យោធិនពិការ បានឆ្លើយក្នុងកិច្ចសម្ភាសថា លោកបានសុំពីសមាគមន៍យោធិនពិការអភិវឌ្ឍន៍កសិកម្មបន្ទាយរងៀង ពីឆ្នាំ២០០៤ រហូត២០០៥ ដោយមានការសញ្ញេ ពី (លោក កៅ ឆេង មេឃុំក្រយា ; លោក ពេជប៉ក់ អភិបាលស្រុកសន្ទុក ; លោកគឹមវ៉ាស៊ី ; ឯកឧត្តម ណាំទុំ អភិបាលខេត្តកំពង់ធំ)រហូត ក្រសួងមហាផ្ទៃ និងមានព្រហស្ប លេខា ពីព្រះករណា ព្រះមហាក្សត្រ ជួយអន្ដរាគមមក អភិបាលខេត្តអោយជួយដោះស្រាយ តែការដោះស្រាយនេះពុំបានសព្វជ្រុងជ្រោយ នោះទេ ។ ចំពោះការតវ៉ាថ្ងៃនេះពួកយើងខ្ញុំចង់បានដីសមាគមន៍យោធិនពិការអភិវឌ្ឍន៍កសិកម្មបន្ទាយរងៀងចំនួន(៨០០) ប្រាំបីររយហិចតា មកវិញតែប៉ុណ្ណោះ គ្រាន់បានក្រុមគ្រួសារយោធិនពិការយើងរស់រាន់ មានជីវិតក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចនាយករដ្នមន្ដ្រី ហ៊ុនសែន ដែលតែងមានប្រសាសន៍ថាទីណាមានទុក្ខលំបាក ទីនោះមានការដោះស្រាយ ជួយដល់ប្រជាពលរដ្ន ដោយមិនទុក្ខអោយពលរដ្នណាម្នាក់រងគ្រោះដោយសារអត់ឃ្លាន នោះទេ តែឥឡូវនេះ ពួក យោធិនពិការ យើង មានទុក្ខលំបាកហើយ ដូច្នេះយើងខ្ញុំ មានតែលើកម្រាមដៃដប់ អង្វរសុំអោយសម្ដេច មេត្តាជួយដោះស្រាយអោយពួកយើងដែលជាសមាគមន៍ជនពិការនេះ បានរស់រាននិងប្រកបមុខរបរអោយបានសមរម្យផង ។
លោក តិ ញ្ញាតា នាយខ័ណ្ឌ រដ្នបាលព្រៃឈើ ខេត្តកំពង់ធំ បានឆ្លើយតបក្នុងកិច្ចសម្ភាសថា កាលណោះយើងបានដកដីគាត់ក្នុងឆ្នាំ២០០៩ និង២០១០ ដោយមានការដូរដោះជាថ្នូរ ហើយបានអញ្ចើញគាត់មករស់នៅក្នុងដីកា១១៣ ក្នុងឃុំថ្មសំលៀង ចំនួយន៣៥៩គ្រួសារ តែកាលណោះស្ថិតិគ្រួសារចេះតែឡើងរហូតដល់៤០០ទៅ៥០០គ្រួសារ ហើយលោកអភិបាលខេត្តបានខិតខំជួយដោះស្រាយតែរហូតរាងមក ប៉ុន្តែដីនៅក្នុងឃុំថ្មសំលៀងនោះបានតែដីលំនៅដ្ឋានទេ អ្នកខ្លះអត់បានដីបង្កបង្កើនផល ទើបយកពួកគាត់ទៅដាក់នៅដីកា ៤៨ មួយទៀត នៅសូងសាង បន្ទាប់មកមានមួយក្រុមទៀតស្នើរសុំ លោកអភិបាលខេត្តបានចារ អោយ ១០០គ្រួសារទៀតទៅនៅត្រពាំងឬស្សី តែរហូតមកដល់ពេលនេះហេតុអីនៅតែមានអ្នកខ្វះទៀត បើមានអ្នកខ្វះពិតប្រាកដមែននោះសុំអោយដាក់សំនើរសុំតាមរយះអាជ្ញាធរភូមិ ឃុំស្រុកចុះ។
លោក យស់ បញ្ញារិទ្ធ អភិបាលស្រុក សន្ទុក បានឆ្លើយតបក្នុងកិច្ចសម្ភាសថា លោកទើបនិងមក កាន់ជាអភិបាលស្រុកថ្មីពុំបានអ្វីនោះស៊ីជុះរៅទេតែប្រសិនបើមានអ្នកខ្វះដីពិតប្រាកដមែនសុំអោយពួកគាត់ដាក់សំណើរសុំមក អាជ្ញាធរមក ដើម្បីយើងពិនិត្យមើលសំនុំបែបបទទៅតាម ច្បាប់ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ យើងបានទំនាក់ទង់តាមទូស័ព្ទ ដើម្បីចង់ដឹងពីដំណោះស្រាយពាក់ព័ន្ធនិងរឿងនឹង តែដោយសារ លោកជាប់រវល់ប្រជុំពុំទាន់បានបកស្រាយទេ រហូតមកដល់ពេលនេះ៕ប៊ុន រិទ្ធី