ខេត្តរតនគិរី៖ យុវតីម្នាក់ត្រូវបានគេចាប់រំលោភបានសម្រេចកាលពីវេលាង៩នឹង១៤នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចសាលាឆទាន ផ្លូវកែងស្ពានឆ្លងទន្លេភូមិលោមលែង ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ រម៉ាម ផ្ញត់ អាយុ ១៥ ឆ្នាំជនជាតិច្រាយ រស់នៅភូមិ-ឃុំកើតហេតុខាងលើក្រោយពីជនសង្ស័យបានចាប់រំលោភរួចហើយក៍រត់គេចខ្លួនបាត់។បច្ចុប្បន្នសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុបានធ្វើការពិនិត្យ និងបានបញ្ជូនជនរងគ្រោះមកកាន់មណ្ឌលសុខភាពស្រុកអណ្តូងមាស ករណីនេះកម្លាំងជំនាញ បានធ្វើការសាកសួរជនរងគ្រោះ និងកំណត់មុខសញ្ញាបានហើយ ដើម្បីតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ដោយ: យក្ខ ឡោម