មន្ត្រីបរិស្ថានបង្ក្រាបឈើបាន៣០០ដុំក្រោយក្រុមឈ្មួញដឹងខ្លួនទាន់រួចដុតបំផ្លាញវត្ថុតាងចោលរួចគេចខ្លួន

0

ខេត្តរតនគិរី៖ ឈើប្រណិតប្រភេទធ្នង់ប្រមាណជាង៣០០ដុំដែលក្រុមឈ្មួញដឹកយកមកគរទុកនៅចំណុ ចអូរល្វាក់ព្រំប្រទល់ស្រុកលំផាត់និងស្រុកកោះញែកត្រូវបានកម្លាំងប៉ុស្ថ៍ដែនជំម្រកសត្វព្រៃអូរល្វាក់ចុះបង្ក្រាបនឹងរឹបអូសបានឈើប្រណិតចំនួន៣០០ដុំក្រោយពីជនជាតិវៀតណាមម្នាក់និងខ្មែរម្នាក់ទិញហើយយកសាំងទៅដុតបំផ្លាញវត្ថុតាងអស់មួយចំនួន។ការចុះបង្ក្រាបនេះធ្វើឡើងកាលពីល្ងាចថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៧ត្រង់ចំណុចវាយថ្មក្នុងភូមិថ្មីឃុំជ័យឧត្តមស្រុកលំផាត់ខេត្តរតនគិរី។បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឈើទាំងនោះគឺក្រុមឈ្មួញបានដឹកចេញពីស្រុកកោះញែកក្នុងទឹកដីខេត្តមណ្ឌលគិរី ដើម្បីយកទៅដាក់នៅចំខ្សែរបន្ទាត់ព្រំប្រទល់ស្រុកលំផាត់និងស្រុកកោះញែកនិងត្រៀមដឹកជញ្ជូនទៅកាន់ខេត្តរតនគិរី។ ទៅឲ្យមេឈ្មួញធំៗរត់ការបន្តទៅលក់នៅប្រទេសវៀតណាមតាមរថយន្តសេរីទំនើបៗ។

សេចក្តីរាយការណ៍បន្តទៀតថា នៅក្នុងការបង្ក្រាបចំណុចខាងលើនោះផងដែរ នៅមុន១៥នាទីដែលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដែនជំម្រកសត្វព្រៃលំផាត់ចុះទៅបង្ក្រាបបទល្មើសព្រៃឈើគេសង្គេតឈើមានម្ចាស់ឈើជាជនជាតិវៀតណាមឈ្មោះ ហ៊ីវ ភេទប្រុសនិងជនជាតិខ្មែរម្នាក់ឈ្មោះភ័ណ្ឌ ភេទប្រុស បានយកសាំងទៅដុតបំផ្លាញវត្ថុតាងឈើប្រណិតជាង៣០០ដុំហើយបានរត់គេចខ្លួនបាត់ស្រមោលដោយទុកឲ្យឈើនោះឆេះចោលដើម្បីកុំឲ្យកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបនោះយកទៅបានតែទោះជាយ៉ាងណាសមត្ថកិច្ចបានទៅដល់ទាន់ពេលវេលាហើយពន្លត់ដែលភ្លើងកំពុងឆាបឆេះនោះរួចប្រមូលបានវត្ថុតាងឈើប្រណិតប្រភេទធ្នង់ចំនួន៣០០ដុំយកទៅរក្សាទុក្នុងស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ដើម្បីចាត់វិធានការតាមច្បាប់។

ចំណកលោក ធឹម ងើល ប្រធានស្នាក់ការដែនជំម្រកសត្វព្រៃលំផាត់អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេជុំវិញបញ្ហាខាងលើនេះ។

គេនៅមិនទាន់ដឹងថាតើ សមត្ថកិច្ចជំនាញនិងកសាងសំណុំរឿងយ៉ាងណាទៅកាន់តុលាការនោះទេពាក់ព័ន្ធនិងមេឈ្មួញជនជាតិវៀតណាមម្នាក់និងជនជាតិខ្មែរម្នាក់ នេះពីបទបំផ្លាញវត្ថុតាងខាងលើនេះ។សូមបញ្ចាក់ថា ឈ្មួញជនជាតិវៀតណាមចូលមករកស៊ីទិញលក់និងដឹកជញ្ជូនឈើប្រណិតខុសច្បាប់ក្នុងទឹកដីកម្ពុជានោះត្រូវគេសង្ស័យថាសមត្ថកិច្ចជំនាញអន្តោប្រវេសន៏កំពុងឃុបឃិតគ្នាជាមួយជនជាតិវៀតណាមដោយមិនមានការហាមឃាត់ឬឃាត់ខ្លួនចាត់ការតាមនិតិវិធីច្បាប់ឡើយ ហើយបែរជាបើកដៃឲ្យក្រុមឈ្មួញជនជាតិវៀតណាមទាំងនោះចូលមកទឹកដីខ្មែរដោយសេរីបែបនេះ ៕ ដោយ: យក្ខឡោម