នគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលឃាត់ខ្លួនយុវជនមួយក្រុមបីនាក់បាញ់បោះកណ្តាលក្រុងទេសចរណ៍

0

ដោយខេង ឧត្តម

សៀមរាប៖ នគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលខេត្តសៀមរាប ឃាត់ខ្លួនយុវជនមួយក្រុមបីនាក់បាញ់បោះកណ្តាលក្រុងទេសចរណ៍  ហេតុការបាញ់បោះនេះបានកើតឡើងលាង២៣និង៣០នាទី ថ្ងៃទី ០១ ខែឧសភា ២០១៧ ឈានចូលថ្ងៃទី ០២ ខែឧសភា ២០១៧ ករណី បាញ់កាំភ្លើងខ្លី ចំនួន

មួយគ្រាប់ស្ថិតនៅចំណុចផ្លូវ ជិតខារាអូខេកេសរកូល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ។
នគរបាលព្រហ្មទ័ណ្ឌខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យមានគ្នាបួននាក់ ជិះម៉ូតូ ០២គ្រឿង ម៉ាក់ហុងដា C125 ZomerX ឆ្នាំ២០១៥ ពណ៍ខ្មៅ ភ្លាមៗនោះកម្លាំងនគរបាលអន្តរាគមន៍បានដេញចាប់បានជនសង្ស័យម្នាក់ភ្លាមៗ មានឈ្មោះថា ម៉ារ បុ៑នថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវ នៅសណ្ឋាគារ Le’Meraden Angkor ផ្នែក ម៉ាស្សា បច្ចុប្បន្នរស់នៅភូមិ សាលា កន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ហើយបក្សពួកបីនាក់ទៀតបានរត់គេចខ្លួនបាត់អស់ លុះព្រឹកឡើង កម្លាំងនគរបាល បានស្វែងរកចាប់បានជនដៃដល់និងបក្សពួកម្នាក់ទៀត ( អ្នកបាញ់)មានឈ្មោះមុំ ចំរុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាអ្នកគ្រប់គ្រង សណ្ឋាគារសៀមរាបថោន ក្រុងសៀមរាប បច្ចុប្បន្ន រស់នៅភូមិ បន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុងសៀមរាប បក្សពួកម្នាក់ទៀតឈ្មោះ ម៉ន សុគា អាយុ ២២ឆ្នាំបុគ្គលិកសណ្ឋាគារ Ree Hotel និងម្នាក់ទៀតឈ្មោះ ម៉នសុលាភ អាយុ១៧ឆ្នាំ រត់គេចខ្លួនបាត់កម្លាំងជំនាញនគរបាលយុត្តិធម៍ ខិតខំប្រឹងប្រែងតាមចាប់អោយទាល់តែបាន។វត្តុតាំងដកហូតជាក់ស្តែងរួមមាន កាំភ្លើងខ្លីម៉ាក់ K54 មួយដើម និងសំបកគ្រាប់ ចំនួន១ និងគ្រាប់់ចំនួន៧ ទៀត ដែលក្នុងនោះមាន៣គ្រាប់ ដែលបានបាញ់មិនផ្ទុះ  តាមចំលើយសារភាពជនដៃដល់ដែលបានធ្វើសកម្មភាព បណ្តាលអោយមានការផ្ទុះអាវុធគឺមកពីស្រវឹង មានការទាស់ទែងសម្តីគ្នា រវាងក្រុមក្មេងទំនើងម្ខាងទៀតមើលមុខហើយ ដឺដងដាក់គ្នា។ បច្ចុប្បន្ន នគរបាលនៃការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលនែស្នងការដ្ឋាន នគរបាលខេត្តសៀមរាប កសាងសំនុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប​ ចំណែកជនសង្ស័យម្នាក់ដែលរត់គេច់ខ្លួននោះកម្លាំងនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលកំពុងស្វែងរកចាប់ខ្លួន គួរបញ្ជាក់ផងដែរថា ពលរដ្ឋកំពុងរងចាំមើលករណីបាញ់បោះនៅតំបន់សហគមន៍ ទេសចរណ៍ វប្បធម៏ធម្មជាតិ បឹងពារាំង​ ក្នុងសង្កាត់ជ្រាវ កាលពីថ្ងៃទី២៧​មេសា​ឆ្នាំ២០១៧នោះ តើលោកស្នការដែលទើបឡើងកាន់មុខតំណែងថ្មីមានចំណាំត់ការបានដែរឬទេ? ៕