នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិត្រូវបានប្រារព្វពិធីបំពាក់ឋានន្តរស័ក!

0

ព្រះវិហារ៖ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានប្រារព្វពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំខែមេសា ដាក់ចេញទឹសដៅបន្តការងារយោធាខែឧសភា ឆ្នាំ២០១៧ និងបំពាក់ឋានន្តរស័កជូនដល់នាទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចាប់ពី

ថ្នាក់វរសេនីយ៍ត្រី ដល់ថ្នាក់ឧត្តមសេនីយ៍ទោ ពិធីនេះបានប្រារព្វធ្វើឡើងកាលពីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ រួមទាំងវត្តមានអញ្ជើញចូលរួមពីឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយ នាយរង នៃកងយោធពលខេមរភូមិន្ទ ជាច្រើនរូបផ្សេងទៀតផងដែរ ។
បន្ទាប់ពីប្រសាសន៍ស្វាគមន៍ និងការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្តីអំពីលទ្ធផល នៃការខិតខំប្រឹងប្រែងកសាង និងការអនុវត្តតួរនាទីភារៈកិច្ច របស់នាយទាហាន នាយទាហានរង គ្រប់បណ្តាអង្គភាពប្រចាំទឹសទី១ប្រាសាទព្រះវិហារ សម្រាច់បានជោគជ័យ ទៅតាមបទបញ្ជាដែលអគ្គមេបញ្ជាការ ក្រសួងការពារជាតិបានដាក់ចុះ ក្រោមការដឹកនាំ ដ៍ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ទាំងកំលាំងកាយចិត្ត ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកសាងនូវឆន្ទះមោះមុត បានយ៉ាងរឹងមាំ នូវអធិបតេយ្យភាព បូរណៈភាពទឹកដីក្នុងរយៈពេលបំពេញភារៈកិច្ចកន្លងមក ទោះស្ថិតក្នុងស្ថានភាពលំបាកស្មុគ្រស្មាញយ៉ាងណាក្តី ធានាបានសន្តិសុខ សុវត្ថិភាព ស្ថេរភាពនយោបាយសង្គម បានល្អប្រសើរជូនប្រជាពលរដ្ឋ ។
ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ជម្រុញបន្ថែម ទៅដល់មេបញ្ជាការទាំងអស់គ្រប់បណ្តាអង្គភាព ត្រូវបន្តជម្រុញបន្ថែមដល់នាយ និងពលទាហាន និងគ្រួសារកងទ័ពធ្វើយ៉ាងណាត្រូវខិតខំបង្ករបង្កើនផល ដាំដំណាំយុទ្ធសាស្ត្រលើដីរបស់ខ្លួន ដែលសម្តេចបានផ្តល់ឲ្យ អោយបាន១០០% ទៅតាមផែនការ ។
សូមបញ្ជាក់ថា នាយទាហានជាន់ខ្ពស់ដែលត្រូវបានបំពាក់ ឋានន្តរស័កក្នុងឱកាស់នោះរួមមាន៖ ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន២នាក់ ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន៣នាក់ ថ្នាក់វរសេនីយ៍ទោ ១២នាក់ ថ្នាក់វរសេនីយ៍ត្រី ២នាក់ ថ្នាក់អនុសេនីយ៍ឯក ៣នាក់ និងបានតែងតាំងផ្លាស់ប្តូរមុខងារជូននាយ និងពលទាហាន ចំនួន១៣នាក់ផងដែរ ៕សួនលីណា