កាកបាទក្រហមកម្ពុជាបន្ទាយមានជ័យ អង្គាសជំនួយសប្បុរសធម៍បាន៩មឺុនដុល្លា

0

បន្ទាយមានជ័យ: គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យអង្គាសជំនួយសប្បុរសធម៍គិតជាប្រាក់បានចំនួន៩១.៥៨៩ដុល្លាសរអាក្នុងឱកាសប្រារព្ធមីទ្ទិញអបអរខួបលើកទី១៥៤ទិវាពីភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ។
ខេត្តនេះរៀបចំថ្ងៃទី២ឧសភាឆ្នាំ២០១៧ នៅសាលប្រជុំ”ក”សាលាខេត្តក្រោមអធិបតីភាពលោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនិងជាតំណាងកាកបាទក្រហមថ្នាក់កណ្តាល។
ចំនួននេះ ច្រើនជាងការរំពឹងទុកត្បិតតែស្ថានភាព សេដ្ឋកិច្ចនិងជីវភាពក្នុងខេត្តបានធ្លាក់ចុះ។
ឯ/ឧ លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តនិយាយថា:១ឆ្នាំកន្លងមក សាខាដោយមានការគាំទ្រទាំងស្មារតី បច្ចេកទេសនិងធនធានសម្ភារ:ពីថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជានិងការគាំទ្រ ចូលរួមសហការកក់ក្តៅពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទិរ អង្គភាព អង្គការដៃគូ វិស័យឯកជន សប្បុរសជនគ្រប់មជ្ឃដ្ឋានបានផ្តល់លទ្ធភាពអោយសាខានិងអនុសាខា៩ស្រុកក្រុងបំពេញបេសសកម្មរបស់ខ្លួន។
ឆ្នាំ២០១៦ សាខាអង្គាសបានសាច់ប្រាក់គ្រប់ប្រភពចំនួន ជាង១២មឺុនដុល្លាសរអា ក្នុងនោះចំណូលពីសប្បុរសជនក្នុងមីទ្ទិញខួបទវាពិភពលោកកាកបាទក្រហមអឌ្ឍន៍ក្រហម ចំនួន១១មឺុនដុល្លាសរអា។ហើយចំណាយអស់ជាង៩៧.១៩៨ដុល្លាសរអា លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ,វិស័យសុខភាពនិងការថែទាំសុខភាពសហគមន៍,វិស័យលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៍,វិស័យអភិវឌ្ឍន៍ស្ថាប័ននិងធនធានជាដើម។
ឯ/ឧ សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ព្ជុជាខេត្តបានអានសេចក្តីថ្លែងការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងមីទ្ទិញអបអរខួបលើកទី១៥៤ទិវាពីភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ:”កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់គ្នា” ដែលបង្ហាញអោយឃើញថា កាកបាទក្រហមកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការកសាង អភិវឌ្ឍន៍ប្រទេសតាមរយ:យន្តការអនុវត្តនូវគម្រោងនិងកម្មវិធីនានានៅក្នុងសហគមន៍ តាមបណ្តាខេត្តដើម្បីកាត់បន្ថយភាពងាយរងគ្រោះ ភាពក្រីក្រ និងរួមចំណែកការអភិវឌ្ឍន៍កម្រឹតេជីវភាពរស់នៅរបស់ពលរដ្ឋងាយរងគ្រោះ។
សេចក្តីថ្លែងការណ៍ក៏បានបង្ហាញដែរថា ក្រៅពីការងារជួយជនងាយរងគ្រោះដោយធម្មជាតិនិងគ្រោះមហន្តរាយដោយប្រការផ្សេងៗ កាកបាទក្រហមកម្ពុជាបានដោះស្រាយជាប្រចាំរបស់អង្គការឬសមាគមជនពិការនិងកុមារកំព្រា។
បន្ថែមពីលើសេចក្តីថ្លែងការណ៍ ឯ/ឧ សួន បវរ បានឆ្លៀតអំពាវនាវនិងថ្លែងអំណរគុណ ព្រមទាំងសូមគោរពជូនពរសព្វសារធុការដល់សប្បុរសជនទាំងឡាយដែលបាននិងកំពុងបន្តឧបត្ថម្ភ គាំទ្រដោយទឹកចិត្តជ្រះថ្លាផ្តល់ជំនួយសប្បុរសដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។
ប៉ុន្តែលោកបានព្រមាននិងស្នើអ្នកពាក់ព័ន្ធមេត្តាត្រៀមបម្រុងបង្កា ជួយសង្ក្រោះនិងគាំពារ ឧបត្ថម្ភដល់ជនរងគ្រោះ ជនងាយរងគ្រោះដោយគ្រោះធម្មជាតិ គ្រោះថ្នាក់នានាក្នុងខេត្តជាបន្ត។
ចុងក្រោយ លោកជំទាវម៉ៅ ម៉ៅម៉ាល័យ កែ គឹមយ៉ាន និងមន្ត្រីថ្នាក់ដឹកនាំបានប្រគល់លិខិតថ្លែងអំណរគុណដល់សប្បុរសជននិងទទួលអំណោយសប្បុតសបន្តពីសប្បុរសជនចម្រុះសមាសភាពតាំងពីព្រះសង្ឃ មនុស្សចាស់ក្មេង មន្ត្រីសុីវិល កងកម្លាំង អាជីវករ កម្មករ កសិករ គ្រូបង្រៀន អ្នកវិនិយោគ ពុទ្ធសាសនិក ឥស្លាមសាសនឹក អ្នកសារព៍ត័មានជាដើម។
សូមរំលឹកដែរថា ជំនួយសប្បុរសធម៍ដែលបាននេះមួយផ្នែកបានពីការរៀបចំរាត្រីសមោសរនិងលៀងសាយភោជន៍២កន្លែងគឺ១-នៅក្រុងប៉ោយប៉ែតកាលពីពីយប់ថ្ងៃទី៣០មេសានិងនៅក្រុងសិរីសោភ័ំណយប់ថ្ងៃទី១ឧសភា។
សរុបជំនួយសប្បុរសជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនាថ្ងៃទី២ឧសភានេះគិតជាប្រាក់ដុល្លាចំនួន ៩១.៥៨៩ដុល្លាសរអា។
ទឹកប្រាក់នេះ បានច្រើនជាងការរំពឹងទុកព្រោះឆ្នាំនេះក្នុងប្រទេសនិងខេត្ត ស្ថានភាពសេដ្ឋកិច្ច និងជីវភាពពលរដ្ឋបានធ្លាក់ចុះខ្លាំង៕ដោយ:ឃិន គន្ធា