បន្ទាយមានជ័យ :
ឯ/ឧ អន ស៊ុំ សមាជិក គណះកម្មាធិការកណ្ដាល និងជាសមាជិកក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រុមក្រុមការនាថ្ងៃទី២ ឧសភា ឆ្នាំ២០១៧ អញ្ជើញចុះពង្រឹងការងារនៅក្នុងអំឡុងឆ្ពោះទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧នេះ។
ក្នុងកិច្ចសំណេះសំណាលនេះមានសមាជិក~សមាជិកាគណបក្សប្រជាជនកម្ពុជានិងងក៏ជាមេក្រុមបក្ស ជាប្រជាជនសកម្មថ្នាក់មូលដ្ឋានមកពីសង្កាត់កំពុងស្វាយ នៃក្រុងសិរីសោភ័ណចំនួន៣០០នាក់។
ឯ/ឧ សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យបានពាំនាំនូវពាក្យផ្ដាំផ្ញើរ សាកសួរសុខទុក្ខបងប្អូនសមាជិកបក្សនិងក៏ជាប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងនាយករដ្ឋមន្ត្រីកម្ពុជានិងបានលើកឡើងពីខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ និងបានបង្ហាញពីរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុង ខេត្តបន្ទាយមានជ័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គមកិច្ច។ល។
ឯ/ឧ អន ស៊ុំ ឯ/ឧ ប៉ាល់ សំអឿន និងលោកជំទាវ នួម សោភ័ណ បានលើកទឹកចិត្ត ហើយណែនាំអោយមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តដល់មូលដ្ឋានបន្តចិញ្ចឹមជីវភាពបក្ស បន្តដោះស្រាយ ឆ្លើយតបតម្រូវការនានារបស់សមាជិកនិងពលរដ្ឋនៅមូលដ្ឋានដែលជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៤មិថុនាឆ្នាំ២០១៧និងក៏ដូចជាបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រនាឆ្នាំ២០១៨ខាងមុខ។
ជាពិសេស ត្រូវបន្តធ្វើអំពើល្អចំពោះប្រជាពលរដ្ឋ និងជួយដោះស្រាយរាល់ការលំបាក់ប្រជាពលរដ្ឋ ស្របតាមទិសដៅ និងផែនការដែលគណ:កម្មាធិការកណ្ដាលនៃគណ:បក្សប្រជាជនកម្ពុជាបានដាក់ចុះ។
សូមបញ្ជាក់ថា សមាជិកគណបក្សម្នាក់ៗដែលមកចូលរួមទទួលបានសារុងម្នាក់១៕ដោយ:ឃិន គន្ធា