ខេត្តព្រះសីហនុ៖ឯឧ យន្ត មីន អោយដឹងថា តាមបទពិសោធន៍ផ្ទាល់របស់ឯឧ ជាង៣៥ឆ្នាំកន្លងមកនេះ ជោគជ័យដែលឯឧ ទទួលបានសព្វថ្ងៃនេះកើតចេញពីកត្តាសំខាន់ពីរយ៉ាង ទី១ មានឆ្ទៈមុះមុត ទី២ មានសំណាង។
ឯឧ យន្ត មីន ថ្លែងបែបនេះ គ្រាដែលឯឧ ជួបសំណេះសំណាលជាមួយនាយក ,នាយករង, យោធាចារ្យ និងសិស្សសាលានាយទាហានសកម្មត្មាតពងចំនួន១៣០នាក់នៅសាលាខេត្តព្រះសីហនុនៅរសៀលថ្ងៃទី២មេសា២០១៧។
ក្នុងចំណោម130នាក់នេះក្នុងនោះសិស្សនាយទាហ៊ានសកម្មចំនួន១០៨នាក់ និងនាយក,នាយករង,យោធាចារ្យ២២នាក់មកពីសាលានាយទាហានសកម្មត្មាតពង។
ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអោយដឹងថា៖ឯឧ បានចូលធ្វើជាទាហាននៅថ្ងៃទី២០ខែមិថុនាឆ្នាំ១៩៧៩មកម្លេះ។
ឯឧក៍បាន រៀបរាប់អំពីប្រវត្តិការងារជាយោធានិងបទពិសោធន៍ជាកងទព័ក្នុងរយៈពេលជាង35ឆ្នាំកន្លងមកនេះថា ជោគជ័យដែលធ្វើអោយ ឯឧ មានឱកាសដូចសព្វថ្ងៃនេះគឺដោយសារកត្តាសំខាន់ពីរយ៉ាង៖1.ឆន្ទៈក្នុងការងារ,2.គួបផ្សំសំណាងផងដែរ។
គួររំលឹកថា ឯឧ យន្ត មីន មុននឹងមកកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ពីមុន លោកធ្លាប់ធ្វើជាមេបញ្ជាការយោធានៅខេត្តកោះកុង។
តែទោះបីជាមានប្រភពមកពីយោធាក្តីចាប់តាំងពី ឯឧ បានចូលកាន់តំណែងជាចៅហ្វាយខេត្តនេះមកត្រូវបានមជ្ឈដ្ឋានទូទៅពិសេសប្រជាពលរដ្ឋកោតសរសើរគ្រប់គ្នាថា ឯឧ យន្ត មីន ជាអ្នកដឹកនាំដែលល្អ ទន់ភ្លន់ និងយកចិត្តទុកដាក់ខ្លាំងក្នុងការបំរើពលរដ្ឋដោយមិនខ្លាចនឿយហត់និងមិនមានបក្ខពួកនិយមឡើយ។
ក្នុងរយៈកាលបច្ចុប្បន្ននេះក្នងការដឹកនាំរបស់ ឯឧ យន្ត មីនត្រូវបានគេសង្គេតឃើញថាខេត្តព្រះសីហនុបាននឹងកំពុងប្រែមុខមាត់គួរអោយកត់សំគាល់ផងដែរ។