ថវិកាចំនួនជាង 47ម៉ឺន ដុល្លាបានពីសប្បុរសជនដែលកាកបាតក្រហមកម្ពុជាខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៤ទិវា

0

ខេត្តព្រះសីហនុ៖  ថវិកាចំនួនជាង 47ម៉ឺន ដុល្លាអាមេរិច ត្រូវបានទទួលបានពីសប្បុរសជនគ្រាដែលកាកបាតក្រហមកម្ពុជាខេត្តព្រះសីហនុប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៤ទិវាកាកបាតក្រហមនិងអឌ្ឍច័ន្ទក្រហមអន្តរជាតិ​៨ឧសភា ក្រោមប្រធានបទ៖”កាកបាតក្រហមមានគ្រប់ទីកន្លែងសំរាប់គ្រប់គ្រា”។

ពិធីនេះដែបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣ឧសភាឆ្នាំ២០១៧ក្រោមអធិបតីភាព​ ឯឧ ប៉ុល សារឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជូយខេត្តព្រះសីហនុ​ និងមានការចូលរួមយ៉ាងច្រើនកុះករពីសមាជឹកកាកបាតក្រហមខេត្តមន្ត្រីរាជការ រូមទាំងសប្បុរសជនដែលបានជួយឧបត្ថម្ភជាច្រើនរូបទៀត ព្រះសង្ឃ អ្នកស្មគ្រ័ចិត្ត យុវជនកាកបាតក្រហមខេត្តផងដែរ។

ឯឧ លូ គឹមឈន់ ប្រធានគណៈកម្មាធិការសាខាកាកបាតក្រហមខេត្តព្រះសីហនុបានអោយដឹងថា៖ចំនួនទឹកប្រាក់ដែលសាខាកាកបាតក្រហមខេត្តព្រះសីហនុបានទទួលពីសប្បុរសជនក្នុងឆ្នាំ២០១៧នេះមានចំនួនជាង ៤៧ ម៉ឺន ដុល្លា  កើនឡើងច្រើនជាងឆ្នាំ២០១៦កន្លងមក។

ឯឧ លូ គឹមឈន់ បញ្ជាក់ទៀតថា ថវិកាទាំងនេះនឹងត្រៀមចាត់ចែងជួយសង្គ្រោះដល់ពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយនានានិងជនងាយរងគ្រោះនៅខេត្តព្រះសីហនុដោយគ្មានការរើសអើងអ្វីទាំងអស់។ស្រដៀងគ្នាទៅនឹងការលើកឡើងរបស់ ឯឧ លូម គឹមឈន់នេះដែរ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសាខាកាកបាតក្រហមខេត្តព្រះសីហនុ បានមានប្រសាសន៏ថា៖

ថវិកាទាំងនេះនឹងត្រៀមសំរាប់ចាត់ចែងជួយសង្គ្រោះដល់ជនរងគ្រោះដោយគ្រោះមហន្តរាយនានានិងជនងាយរងគ្រោះនៅខេត្តព្រះសីហនុ ដោយគោរពតាមគោលការណ៏គ្រឹះទាំង៧របស់កាកបាតក្រហមដោយគ្មានការរើសអើងឡើយ។ឯឧ យន្ត មីន ក៍បានសម្តែងក្តីត្រេកអរជាខ្លាំងនិងថ្លែងអំណរគុណជាអនេកចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមគាំទ្រ  យ៉ាងពេញទំហឹងនិងបានចំណាយថវិកាផ្ទាល់ខ្លួនផ្តល់ជាអំណោយជូនកាកបាតក្រហមសាខាខេត្តព្រះសីហនុដើម្បីចាត់ចែងជួយពលរដ្ឋយើងដែលត្រូវការការសង្គ្រោះចាំបាច់ណាមួយ។

សូមបញ្ជាក់ថា គោលការណ៏គ្រឹះទាំង៧នេះមាន៖១.ភាពមនុស្សធម៌២.ភាពមិនលំអៀង៣.អព្យាក្រឹតភាព៤.ឯករាជ្យភាព៥.សេវាកម្មស្មគ្រ័ចិត្ត៦.ឯកភាព៧.សកលភាព។ជាមួយនេះផងដែរ ឯឧ ប៉ុល សារឿន បានអានសារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ាន្នី ដោយមានខ្លឹមសារផ្តោតសំខាន់ទៅការជួយទាំងពលរដ្ឋងាយរងគ្រោះនិងពលរដ្ឋរងគ្រោះជួបការលំបាកផ្សេងៗដោយមិនត្រូវប្រកាន់និន្នាការនយោបាយឬរើសអើងជាដាច់ខាតនិងត្រូវធ្វើអោយបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

ជាការកត់សំគាល់ ក្នុងពិធីឆ្នាំនេះដែរសង្គេតឃើញថាមាន អ្នកមាន ឧកញ៉ា ជាច្រើនរូបបានអញ្ជើញមកចូលរួមនិងឧបត្ថម្ភថវិកាដល់កាកបាតក្រហមសាខាខេត្តព្រះសីហនុយ៉ាងច្រើនសន្ធឹកខុសប្លែកពីឆ្នាំកន្លងទៅ។ក្រៅពីអ្នកមានទ្រព្យទាំងនោះក៏មានបងប្អូនមន្ត្រីរាជការតាមស្ថាបន័នានាក្នុងខេត្តរួមទាំងប្រជាពលរដ្ឋមួយចំនួនផងដែរ។នេះបញ្ជាក់អោយឃើញថាទាំងអស់គ្នាបាននឹងកំពុងគាំទ្រកាន់តែខ្លាំងឡើងៗចំពោះ ការដឹកនាំរបស់ ឯឧ យន្ត មីន អភិបាលខេត្ត និងក្រុមការងារកាកបាតក្រហមខេត្ត ក្រោមការងចង្អុលបង្ហាញដឹកនាំប្រកបដោយភាពត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ាន្នី និងសម្តេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា។

ទោះជាយ៉ាងនេះក្តីសំរាប់សប្បុរសជនទាំងឡាយណាដែលមានបំណងចង់ចូលរួមវិភាគទាននេះបន្តទៀតក្រុមការងារគណៈកម្មាធិការកាកបាតក្រហមសាខាខេត្តព្រះសីហនុនៅតែរងចាំទទួលដោយក្តីរីករាយជាទីបំផុត៕